(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបន្តប្រកាសអំពាវនាវឲ្យបងប្អូនជនរួមជាតិ និងមិត្តបរទេស ជួយចូលរួមបរិច្ចាគដល់មន្ទីរពេទ្យកាល់ម៉ែត ឱ្យក្លាយទៅជាមន្ទីរពេទ្យបង្អែករបស់ជាតិ ដែលមានលក្ខណៈទំនើប និងពហុឯកទេស។
យោងតាមបញ្ជីឈ្មោះសប្បុរសជនដែលអង្គភាពព័ត៌មាន Fresh News ទទួលបានគិតត្រឹមរសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩នេះ មានថវិកាជាង៧២លានដុល្លារអាមេរិកហើយ ដែលប្រមូលបានពីសប្បុរសជននានា ដើម្បីសាងសង់អគារ និងបំពាក់ឧបករណ៍ គ្រឿងបរិក្ខារនានានៅមន្ទីរពេទ្យកាល់ម៉ែត។
តាមបញ្ជីឈ្មោះសប្បុរសជនបានបង្ហាញឲ្យឃើញថា ទឹកប្រាក់ដុល្លារមានចំនួន 72 425 871,00 និងទឹកប្រាក់រៀល 237 664 700,00 បូកសរុបទាំងកញ្ចប់ថវិការដ្ឋ 30លានដុល្លារទៀត ដូច្នេះថវិកាសម្រាប់ជួយដល់មន្ទីរពេទ្យកាល់ម៉ែតមានចំនួនជាង ១០២លានដុល្លារហើយ។
នាពេលថ្មីៗសម្តេចតេជោ ហ៊ុន សែន ធ្លាប់បានមានប្រសាសន៍យ៉ាងដូច្នេះថា «បងប្អូនជនរួមជាតិក៏ដូចជាមិត្តបរទេសដែលចង់រួមបរិច្ចាក ដល់មន្ទីរពេទ្យពេទ្យកាល់ម៉ែត សុំទាក់ទងចូលតាមរយៈលោក ឈាង រ៉ា ប្រធានមន្ទីរពេទ្យកាល់ម៉ែតទូរស័ព្ទលេខ 012 877 877។ គ្រប់ការចូលរួមរបស់សប្បុរសជននឹងមានប័ណ្ណថ្លែងអំណគុណ ដែលចុះហត្ថលេខាដោយខ្ញុំ ជានាយករដ្ឋមន្ត្រីផ្ទាល់»។
ខាងក្រោមជាបញ្ជីឈ្មោះសប្បុរសជនដែលបានចូលរួមជួយឧបត្ថម្ភដល់ការកសាងអគារមជ្ឈមណ្ឌលពហុឯកទេសនៃមន្ទីរពេទ្យកាល់ម៉ែត៖