(ភ្នំពេញ)៖ លោក គួច ចំណាន ប្រធានផ្សារអំពៅ និងលោកស្រី ភិន សុធាវី ហៅប៊ី ត្រូវជាកូនប្រសា និងកូនបង្កើត ព្រមទាំងវិជ្ជាធម្មគរុ ទេព ផុន ត្រូវជាស្វាមី និងកូនបង្កើត កូនប្រសាផ្សេងទៀត ព្រមទាំងញាតិមិត្របងប្អូនសាច់សាលោហិតទាំងអស់ មានសេចក្តីទុក្ខជាទម្ងន់ ដោយអ្នកស្រី នូ ស៊ីមឿន ត្រូវជាភរិយា ជាម្តាយបង្កើត និងជាម្តាយក្មេក បានទទួលអនិច្ចកម្ម នៅយប់ថ្ងៃអាទិត្យ១២ កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១១៖០១ នាទីយប់ ក្នុងជន្មាយុ ៦៤ ឆ្នាំ ដោយជរាពាធ។

ការទទួលអនិច្ចកម្មរបស់អ្នកស្រី នូ ស៊ីមឿន គឺជាការបាត់បង់នូវភរិយា ម្តាយបង្កើត ម្តាយក្មេក និងជីដូន ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត ពុំអាចកាត់ថ្លៃបានឡើយ។

សូមបញ្ជាក់ថា សពអ្នកស្រី នូ ស៊ីមឿន បានតម្កល់ទុកសម្រាប់ធ្វើបុណ្យតាមប្រពៃណី ព្រះពុទ្ធសាសនា រយៈពេល ៣យប់ ៣ ថ្ងៃ និងធ្វើពិធីបូជាសព នៅយប់ថ្ងៃពុធ១៥ កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ០៧៖០៩ នាទីយប់ ស្ថិតនៅភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

អាស្រ័យដូចបានទូលថ្វាយ ជម្រាបជូនដំណឹងខាងលើ ទុកដូចជាគោរពយាង និងអញ្ជើញ សម្តេច ទ្រង់ ឯកឧត្តម លោកអ្នកឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា និងញាតិមិត្រជិតឆ្ងាយទាំងអស់ ព្រះមេត្តា និងមេត្តាចូលរួមកុំបីអាក់ខានឡើយ៕