(ភ្នំពេញ)៖ ធនាគារ វឌ្ឍនៈ បានបើកសម្ពោធ សាខា ថ្មី របស់ ខ្លួន ដែល ជា សាខាទី ១៦ មានទីតាំងស្ថិត នៅលើបណ្តោយផ្លូវជាតិលេខ ៦អា សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅ ថ្ងៃ ទី ០៧ ខែ ធ្នូ ឆ្នាំ ២០១៩។ ធនាគារ វឌ្ឍនៈ ជាអគារដ៏ប្រណីត រចនាបទទំនើបថ្មី ជាមួយសាលផ្តល់សេវាកម្ម ប្រកប ដោយផាសុកភាព និងទីធ្លាចំណតធំ ទូ លាយ ងាយស្រួលសម្រាប់អតិថិជន មកធ្វើប្រតិបត្តិការធនាគារ។
សាខាថ្មីនេះ នឹងផ្តល់សេវាកម្មធនាគារគ្រប់ប្រភេទជូនដល់អតិថិជន ដែល មាន លំនៅឋាន ឬអាជីវកម្មនៅខណ្ឌជ្រោយចង្វារ និងតំបន់នៅជិតៗនោះ រួមមានការផ្តល់សេវាកម្ម ប្រាក់បញ្ញើ ការផ្តល់ឥណទានខ្នាតតូច-មធ្យម សេវាកម្មផ្ទេរប្រាក់ សេវាកម្មហិរញ្ញប្បទានពាណិជ្ជកម្ម សេវាកម្ម ប័ណ្ណ (វីសា យូញៀនផេ-UPI ម៉ាស្ទ័រកាត) និងសេវាកម្មទូទាត់តាមហាង (ប័ណ្ណ Alipay និងWeChat Pay)។
ជាពិសេសលើការផ្តល់ សេវាកម្ម បង់ពន្ធ-អាករគ្រប់ប្រភេទ កាន់តែមានភាពងាយស្រួល និងឆាប់រហ័សផងដែរ។ ធនាគារ វឌ្ឍនៈ បានថ្លែង សូមស្វាគមន៍ និងគាំទ្រ សហគ្រាស អាជីវកម្ម ខ្នាតតូច-មធ្យម ដើម្បីជួយបង្កើនទុន និងជំរុញ សហគ្រាស អាជីវកម្មទាំងនេះឱ្យកាន់ តែ មាន ភាពរីក ចម្រើន ទ្វេ ឡើង ។ លើសពី នោះ លោក ផាន់ ឆ័យយ៉ា ជាប្រធានសាខា និងបុគ្គលិកធនាគារវឌ្ឍនៈ សាខាជ្រោយចង្វារទាំងអស់ បានបើរង់ចាំ ស្វាគមន៍ ដើម្បីផ្តល់ សេវាកម្ម ធនាគារប្រចាំថ្ងៃជូនអតិថិជន។
ធនាគារ វឌ្ឍនៈ គឺជាធនាគារដែលមានភាគទុនិកក្នុងសុ្រកសុទ្ធ បង្កើតឡើងនៅក្នុងឆ្នាំ២០០២។ ធនាគារ មានទីស្នាក់ការកណ្តាលនៅជាន់ទី២ នៃវិមានវឌ្ឍនៈកាពីតាល នៅរាជធានីភ្នំពេញ។ ធនាគារ វឌ្ឍនៈ មានផ្តល់ជូន សេវាកម្ម ធនាគារពាណិជ្ជគ្រប់ប្រភេទ ដែលមាន ១៦ សាខានៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានានៅ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ ខេត្តតាកែវ និង ខេត្តកំពង់ចាម។
ធនាគារ វឌ្ឍនៈ ទទួលបាននូវទំនុកចិត្ត និងការជឿទុកចិត្តពីអតិថិជន ប្រកបដោយវឌ្ឍនភាពជាបន្តបន្ទាប់ និងទទួល បាននូវកិត្តិសព្ទល្អ ក្នុងការផ្តល់សេវាអតិថិជនល្អឥតខ្ចោះ និងមាន អភិបាលកិច្ចសាជីវកម្មល្អ តាមរយៈ ការ ទទួល ស្គាល់ពីសំណាក់ស្ថាប័នជាតិ និងអន្តរជាតិ ក្នុងរយៈពេលនៃប្រតិបត្តិការរបស់ខ្លួន ជាច្រើន ឆ្នាំ កន្លង មក៕