(ពោធិ៍សាត់)៖ នារីវ័យក្មេងម្នាក់សង្ស័យមានវិបត្តិផ្លូវចិត្ត បានគិតខ្លីមកលោតទឹកសម្លាប់ខ្លួន ពីលើស្ពានដែកខេត្តពោធិ៍សាត់ បច្ចុប្បន្នសាកសពរកមិនទាន់ឃើញនៅឡើយ។
ហេតុការណ៍បានកើតឡើង នៅព្រឹកព្រលឹមថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩នេះ នៅលើស្ពានដែក ស្ថិតក្នុងភូមិពោធិ៍តាគួយ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
បើតាមគណនី Facebook ឈ្មោះ Panha Slameas បានឲ្យដឹងថា នារីធ្វើអត្តឃាតនោះ មានឈ្មោះ ហ្សា អាយុចន្លោះពី២៥ ទៅ៣០ឆ្នាំ មុខរបរនារីធ្វើការតាមហាងស្នាក់នៅ និងជួលបន្ទប់ ជិតស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ស្ថិតក្នុងភូមិចំការចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់។
បច្ចុប្បន្ននារីធ្វើអត្តឃាតនោះ ត្រូវបានបងប្អូនប្រជាពលរដ្ឋ អូសមងស្វែងរកដែរ តែរកពុំទាន់ឃើញសាកសពនៅឡើយ៕