(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩នេះ បានចេញសេចក្តីជូនដំណឹងថ្មីមួយ ដោយអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ពិសេសវីរកងទ័ពដែលឈរជើងនៅតាមបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រតំបន់ជួរភ្នំដងរែក និងខ្ពស់រាបឦសាន សូមបន្តប្រុងប្រយ័ត្នបង្ការ និងថែរក្សាសុខភាព ពីធាតុអាកាសដែលអាចចុះត្រជាក់ ចាប់ពីថ្ងៃទី១០ ដល់ ១៣ ខែធ្នូ ឆ្នាំ២០១៩។
បើតាមក្រសួងធនធានទឹក ចាប់ពីថ្ងៃទី១០ ដល់ ១៣ ខែធ្នូ ធាតុអាកាសនៅកម្ពុជាមានដូចជា៖
១៖ ខេត្តឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងប៉ៃលិន សីតុណ្ហភាពអប្បបរមាមានពី១៧-១៩អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី២៤-២៦អង្សាសេ។
២៖ ខេត្តបន្ទាយមានជ័យ សៀមរាប បាត់ដំបង កំពង់ធំ ពោធិ៍សាត់ ក្រចេះ និងកោះកុង សីតុណ្ហភាពអប្បបរមាមានពី១៩-២១អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី២៥-២៧អង្សាសេ។
៣៖ ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង កណ្តាល ព្រៃវែង ស្វាយរៀង កំពង់ចាម ត្បូងឃ្មុំ និងរាជធានីភ្នំពេញ សីតុណ្ហភាពអប្បបរមាមានពី២០-២២អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី២៧-២៩អង្សាសេ។
៤៖ ខេត្តតាកែវ កែប កំពត និងព្រះសីហនុ សីតុណ្ហភាពអប្បបរមាមានពី២២-២៤អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី២៨-៣០អង្សាសេ៕
សូមអានសេចក្តីជូនដំណឹងទាំងស្រុង៖