(ភ្នំពេញ)៖ ភ្លាមៗបន្ទាប់ពីកញ្ញា ស៊ន សៀវម៉ី កីឡាការិនីតេក្វាន់ដូឆ្នើមរបស់កម្ពុជា ដណ្តើមបានមេដាយមាស និងកីឡាករិនីពីររូបទៀត ដណ្តើមបានមេដាយប្រាក់នោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចូលរួមអបអរសាទរ និងកោតសរសើរដល់ការប្រឹងប្រែងរបស់បួកគេផងដែរ។
សូមបញ្ជាក់ថា នៅល្ងាចថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៩នេះ កីឡាការិនីតេក្វាន់ដូកម្ពុជា កញ្ញា ស៊ន សៀវម៉ី បានដណ្តើមបានមេដាយមាស ១គ្រឿង ហើយកីឡារិនីតេក្វាន់ដូរពីររូបទៀតដណ្តើមបានមេដាយប្រាក់ ក្នុងព្រឹត្តិការណ៍កីឡា SEA Games 2019 នៅប្រទេសហ្វីលីពិន។
កីឡារិនីតេក្វាន់ដូពីររូបទៀត ដែលដណ្តើមបានមេដាយប្រាក់រួមមាន៖ កីឡាការិនីតេក្វាន់ដូ ឈឿង អាលីហ្សា និងកីឡាការិនីកូនកាត់ ថិប កាសាន់ទ្រេនីកូល។
ជ័យជម្នះរបស់កញ្ញា ស៊ន សៀវម៉ី និងកីឡាការិនីពីររូបផ្សេងទៀត សម្រាប់ការប្រកួតនៅថ្ងៃនេះ បាននាំមកនូវមោទនភាព និងសប្បាយរីករាយជាខ្លាំងសម្រាប់ជនរួមជាតិកម្ពុជា។
គិតត្រឹមល្ងាចថ្ងៃអាទិត្យនេះ ចំពោះមេដាយបណ្ដោះអាសន្ន និងអត្តពលិក ដែលកម្ពុជាដណ្ដើមបានព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីនមានចំនួន ៣៥គ្រឿង (មាស៣, ប្រាក់៦ និងសំរឹទ្ធ២៦)៕