Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចាប់វៀតណាម៣នាក់ ពីបទចែកចាយថ្នាំញៀន

08-12-2019 13:07

(ភ្នំពេញ)៖ កម្លាំងនគរបាលស្រុកលើកដែក ខេត្តកណ្ដាល បានឡោមព័ទ្ធ និងចាប់ខ្លួនជនជាតិវៀតណាម៣នាក់ ក្រោយរកឃើញថា ពួកគេបានចែកចាយ រក្សាទុក និងប្រើប្រាស់ថ្នាំញៀន។ ជនជាតិវៀតណាមទាំង៣នាក់ ត្រូវបានចាប់ខ្លួននៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩ ក្នុងចំការស្វាយខាងលិច ភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល។

ជនជាតិវៀតណាមដែលឃាត់ខ្លួនទាំង៣នាក់រួមមាន៖ ១៖ ឈ្មោះ ផាង យ៉ាំងតឹម ហៅជីតាំ ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិ ព្រែកដាច់ ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល។ ជននេះមានសារធាតុញៀននៅក្នុងទឹកនោម និង មានដីកាបង្គាប់ឲ្យចាប់ខ្លួនផងដែរ។

២៖ ឈ្មោះ កាវ យ៉ាំងទឹង ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅភូមិ កំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល។ ជននេះ មានសារធាតុញៀនក្នុងទឹកនោម និងមានដីកាបង្គាប់ឱ្យចាប់ខ្លួន។

៣៖ ឈ្មោះ ចាំង យឿងថាន់ (ហៅមៀរ) ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល។ ជននេះមានសារធាតុញៀនផងដែរ។

ក្រោយឃាត់ខ្លួនកម្លាំងនគរបាល បានរកឃើញវត្ថុតាងមួយចំនួនរួមមាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យ សារធាតុញៀន៤កញ្ចប់, ទូរស័ព្ទដៃ២គ្រឿង, លុយខ្មែរជាង ១០ម៉ឺនរៀល, និងដែកកេះចំនួន០៥ និងសម្ភារប្រើសម្រាប់ជក់ថ្នាំញៀនមួយចំនួនទៀត៕