(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យ ទី០៨ ខែធ្នូ ឆ្នាំ២០១៩នេះ ក៏ដូចទៅនឹងថ្ងៃអាទិត្យសប្តាហ៍មុនៗដែរ Fresh News សូមលើកយក ព័ត៌មានសំខាន់ៗដែលកើតឡើង ក្នុង១សប្តាហ៍មកនេះ ចំនួន១០រឿង ដើម្បីផ្សាយរំលឹកជូនដល់មិត្តអ្នកអានទាំងអស់។
ព័ត៌មានសំខាន់ៗទាំង១០នោះ រួមមានដូចតទៅ៖
១៖ កិច្ចសម្ភាសន៍៖ ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាលអះអាងថា ពាក្យបណ្តឹងឧទ្ធរណ៍របស់ក្រុមមេធាវី កឹម សុខា ធ្វើឡើងដោយមានកំហុសឆ្គងផ្នែកនីតិវិធី (ចុចអាន)
២៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អំពាវនាវអ្នកសារព័ត៌មានជាតិ-អន្តរជាតិ អនុវត្តឱ្យបានត្រឹមត្រូវតាមវិជ្ជាជីវៈ និងចូលរួមបន្សាបរាល់ព័ត៌មានក្លែងក្លាយ (ចុចអាន)
៣៖ អ្នកឧកញ៉ា ពុង ឃាវសែ៖ ព្រលានយន្តហោះភ្នំពេញថ្មីលើទឹកដីខេត្តកណ្តាល និងតាកែវ នឹងអាចរួចរាល់នៅឆ្នាំ២០២៣ (ចុចអាន)
៤៖ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម អំពាវនាវដល់ម្ចាស់ចំការស្វាយនៅកម្ពុជា ដែលចង់នាំចេញផ្លែស្វាយ សូមរួសរាន់មកចុះបញ្ជីនៅអគ្គនាយកដ្ឋានកសិកម្ម (ចុចអាន)
៥៖ សំណុំរឿង «សន្ទិដ្ឋិភាពជាមួយបរទេស» របស់លោក កឹម សុខា ត្រូវបានសម្រេចបញ្ជូនទៅជំនុំជម្រះ (ចុចអាន)
៦៖ ស៉ិន រ៉ូហ្ស៊េត វាយបកធ្ងន់ៗទៅ កឹម មនោវិទ្យា៖ កញ្ញាមិនដែលលើកតម្លៃអតីតសកម្មជន និងមិនមែនជាអ្នកកតញ្ញូសម្រាប់ពលរដ្ឋ និងជាតិខ្មែរឡើយ (ចុចអាន)
៧៖ ១១ខែឆ្នាំនេះ កម្ពុជានាំចេញអង្ករបានជាង៥១ម៉ឺនតោនកើនឡើងតិចតួច, ចិនទិញអង្ករកម្ពុជាច្រើនជាងគេជាង២០ម៉ឺនតោន (ចុចអាន)
៨៖ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ស្នើឱ្យអាជ្ញាធរលុបបំបាត់យានដ្ឋានកែច្នៃយានយន្តគ្មានច្បាប់អនុញ្ញាត ឲ្យអស់នៅឆ្នាំ២០១៩ (ចុចអាន)
៩៖ សម្តេច ហេង សំរិន អំពាវនាវឱ្យសមាជិកបក្សប្រជាជនកម្ពុជា ប្រកាន់ខ្ជាប់ប្រពៃណីសេ្នហាជាតិ និងផ្សារភ្ជាប់ជាមួយប្រជាជន (ចុចអាន)
១០៖ ទូតសហភាពអឺរ៉ុប អះអាងថា សហភាពអឺរ៉ុប នឹងបន្តធ្វើជាដៃគូសម្រាប់ការអភិវឌ្ឍនៅកម្ពុជា (ចុចអាន)