Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ភ្ញៀវពិសេសប្រចាំសប្តាហ៍៖ លោក អៀង សុធារ៉ា ពាណិជ្ជករល្បីឈ្មោះនៅកម្ពុជា នឹងចែករំលែកបទពិសោធន៍ពាក់ព័ន្ធប្រធានបទ «រកស៊ីតាមបែបព្រះពុទ្ធសាសនា ក្លាយជាសេដ្ឋីមានកេរ្តិ៍ឈ្មោះ» នៅថ្ងៃចន្ទស្អែកនេះ !

08-12-2019 08:03

(ភ្នំពេញ)៖ កម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» សម្រាប់នៅថ្ងៃចន្ទ ទី០៩ ខែធ្នូ ឆ្នាំ២០១៩ស្អែកនេះ លោក អៀង សុធារ៉ា ពាណិជ្ជករល្បីឈ្មោះនៅកម្ពុជា នឹងចែករំលែកបទពិសោធន៍ពាក់ព័ន្ធប្រធានបទ «រកស៊ីតាមបែបព្រះពុទ្ធសាសនា ក្លាយជាសេដ្ឋីមានកេរ្តិ៍ឈ្មោះ»។

ការផ្សាយនៃកិច្ចសម្ភាសរវាងអង្គភាពព័ត៌មាន Fresh News និងលោក អៀង សុធារ៉ា ធ្វើឡើងនៅម៉ោង២រសៀល និងម៉ោង៩យប់ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ ហើយក៏នឹងមានការផ្សាយឡើងវិញ នៅម៉ោង២រសៀល ថ្ងៃអង្គារ ថ្ងៃសុក្រ និងថ្ងៃសៅរ៍ផងដែរ (ក្នុងសប្តាហ៍ដដែល)។

ដើម្បីដឹងថា កម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» ផ្តល់ជូនព័ត៌មានសំខាន់បែបណានោះ, សូមប្រិយមិត្តរង់ចាំ និងតាមដានការផ្សាយរបស់បណ្តាញព័ត៌មាន Fresh News, ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយតាមរយៈទូរទស្សន៍ខ្សែកាបទូទាំងប្រទេស, ទូរទស្សន៍ Fresh News, Computer, Facebook & Youtube Fresh News.