(ភ្នំពេញ)៖ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានទម្លាក់កញ្ចប់ថវិកាបន្ថែមចំនួន៥០លានដុល្លារ ឲ្យធនាគារអភិវឌ្ឍន៍ជនបទ ដើម្បីផ្ដល់ឥណទានដល់រោងម៉ាស៊ីនកិនស្រូវ ធ្វើការប្រមូលទិញស្រូវពីកសិករនោះ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩នេះ សហព័ន្ធស្រូវអង្ករកម្ពុជា ស្នើឲ្យរោងម៉ាស៊ីនកិនស្រូវ និងសហគមន៍កសិកម្ម ធ្វើការឲ្យបានជិតស្និត ជាមួយធនាគារអភិវឌ្ឍន៍ជនបទ ដើម្បីទទួលយកឥណទាន ប្រមូលទិញស្រូវពីកសិករ។
សហព័ន្ធស្រូវអង្ករកម្ពុជា បានអំពាវនាវតាមសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួនយ៉ាងដូច្នេះថា «សូមអំពាវនាវដល់រោងម៉ាស៊ីនកិនស្រូវ និងសហគមន៍កសិកម្ម ដែលមានលទ្ធភាព មានឃ្លាំងស្ដុកស្រូវបន្ថែម សូមធ្វើការឲ្យបានជិតស្និតជាមួយ ធនាគារអភិវឌ្ឍន៍ជនបទ ដើម្បីទទួលបានឥណទាន ក្នុងការប្រមូលទិញស្រូវបន្ថែមពីប្រជាកសិករ»។
សូមអានសេចក្ដីប្រកាសព័ត៌មាន របស់សហព័ន្ធស្រូវអង្ករកម្ពុជា ទាំងស្រុង៖