(តាកែវ)៖ លោក កង អាណាន់ អភិបាលក្រុងដូនកែវ ខេត្ដតាកែវ នៅរសៀលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩នេះ បានដឹកនាំក្រុមការងាររៀបចំតំឡេីងស្លាយ ផ្សាយបន្តផ្ទាល់ ការប្រកួត U22 កម្ពុជាប៉ះវៀតណាម វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ SEA Games នៅសួនច្បារមាត់បឹងតាកែវ ខេត្ដតាកែវ។
ជាមួយគ្នានេះលោក អភិបាលក៏សូមអញ្ជើញបងប្អូនចូលរួមទស្សនា និងគាំទ្រទាំងអស់គ្នា នៅសួនច្បារមាត់បឹងតាកែវ ចាប់ពីម៉ោង ៧៖០០យប់តទៅ។
ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដ៏កម្រ និងជាប្រវត្តិសាស្ត្រនេះ បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រកម្ពុជា៕