(ភ្នំពេញ)៖ លោក អ៊ុក ផាណារិទ្ធ អាយុ៣៤ឆ្នាំ សញ្ជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុន មានទីលំនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ បានបាត់លិខិតផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី និងផ្ទះសម្បែង ទំហំ៤៨ម៉ែត្រការ៉េ ផ្ទះលេខ27E នៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ព្រំប្រទល់ដីខាងជើងទល់នឹងផ្លូវបេតុង ខាងត្បូងទល់នឹងរបង ខាងកើតទល់នឹងផ្ទះលេខ28E ខាងលិចទល់នឹងផ្ទះលេខ26E។
លោក អ៊ុក ផាណារិទ្ធ បានបញ្ជាក់ថា មូលហេតុ តែក្នុងឆ្នាំ២០១៩នេះ ខ្លួនបានរើផ្ទះចាស់ ទៅរស់នៅផ្ទះថ្មីមិនដឹងច្រឡំដៃទុកលិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លី និងផ្ទះសម្បែងលេខ១៧៩ លប នៅកន្លែងណានោះទេ ហើយរហូតមកដល់ពេលនេះរកមិនឃើញ។ តែយ៉ាងណាក៏ដោយ លោកបានដាក់ពាក្យបណ្ដឹង ជូនលោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលដង្កោរួចរាល់ហើយ។
លោក អ៊ុក ផាណារិទ្ធ បានអំពាវនាវថា បើបងប្អូនណារើសបាន ហើយយកទៅប្រើប្រាស់ខុសច្បាប់ លោកមិនទទួលខុសត្រូវឡើយ៕