(ភ្នំពេញ)៖ បុគ្គលិកគ្រប់ផ្នែក និងថ្នាក់ដឹកនាំក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ប្រមាណជា ៣០០នាក់ បានចេញយុទ្ធនាការលក់ផលិតផលស្រាបៀរកម្ពុជារូបរាងថ្មី ទៅលើទីផ្សារហើយនៅថ្ងៃនេះ ដោយចាប់ផ្តើមពីរាជធានីភ្នំជាជំហានដំបូងជាមួយការបន្ថែមជូនកាដូរ ពិសេសជាច្រើនរាល់ការកហ្មង់ទិញក្នុងថ្ងៃនេះដល់ថ្ងៃស្អែកនៅទីគោលដៅ ៤០ តំបន់ផ្សេងគ្នា ដើម្បីលើកទឹកចិត្តអតិថិជន ដែលជាវក្នុងចំនួនច្រើន។
លោកឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានមានប្រាសាសន៍ ថា “យុទ្ធនាការនេះធ្វើឡើងក្នុងគោលបំណងផ្តល់ភាពងាយស្រួលបន្ថែមដល់អ្នកប្រើប្រាស់ ផ្ទាល់ដែលជាអតិថិជនស្រាបៀរកម្ពុជា ងាយស្រួលរកទិញបាននូវស្រាបៀរកម្ពុជារូបរាងថ្មីនេះ គ្រប់ទីកន្លែងដែលពួកគេមានកម្មវិធីជួបជុំ ឬ ជប់លៀងជាមួយក្រុមគ្រួសាររបស់ពួកគេ។”
លោកបន្តទៀតថា “ចំណែកឯនៅតាមខេត្តក្រុងផ្សេងទៀត យើងបានបញ្ជូនទំនិញរបស់យើង ជាច្រើនមុឺនកេស ទៅដល់ដៃគូចែកចាយរបស់យើងហើយនៅថ្ងៃនេះ ដូច្នេះអតិថិជននៅតាម ខេត្តក៏អាចចាប់ផ្តើមរកទិញស្រាបៀរកម្ពុជារូបរាងថ្មីនេះបានបណ្តើរៗពីដៃគូចែកចាយផ្តាច់មុខ របស់យើងនៅតាមខេត្តនីមួយៗពីពេលឥឡូវនេះបានហើយ”។
លោកបណ្ឌិត អ៊ឹម សុធារិទ្ធ ប្រធានផ្នែកលក់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានបង្ហើបលទ្ធផល នៃចំនួនលក់ផ្ទាល់ទៅដល់ដៃអ្នកចែកចាយបន្ត និង ប្រើប្រាស់ផ្ទាស់នូវថ្ងៃដំបូងនេះគឺលើស ឆ្ងាយពីផែនការក្រុមហ៊ុនបានកំណត់សម្រាប់ក្រុមការងាររហូតទៅ ៨០% ឯណោះ។
លោកបន្ថែមទៀតថា ចំណែកឯហាងលក់ទំនិញផ្សេងៗ អាហារដ្ឋាន ផ្សារទំនើប និង កន្លែងលក់ ភេស្ជៈតូចៗស្ទើរគ្រប់ទីកន្លែងក្នុងរាជធានីភ្នំពេញ ដែលចាប់ផ្តើមមានលក់ស្រាបៀរកម្ពុជារូបរាង ថ្មីនេះ។
លោកក៏បានរាយរ៉ាប់ការលំបាកមួយចំនួន ក្នុងយុទ្ធនាការនេះផងដែរ នោះគឺការបញ្ជាទិញពីអតិថិជនចែកចាយបន្តរបស់ច្រើនលើសពីការរំពឹងទុក ដូច្នេះធ្វើឲ្យការដឹកជញ្ជូនទំនិញ ដែលបានត្រៀមមានការយឺតយ៉ាវបន្តិចសម្រាប់ពួកគេ៕