(ភ្នំពេញ)៖ កីឡានាំមកនូវសុខភាព! ជាការពិតណាស់សម្រាប់លោកអ្នកដែលចូលចិត្តហាត់កីឡា គឺបញ្ជាក់ថាលោកអ្នកស្រឡាញ់ និងយកចិត្តទុកដាក់ក្នុងការថែទាំងសុខភាពប្រចាំថ្ងៃ។
ប៉ុន្តែជាមួយនឹងនាឡិកា Samsung Galaxy Watch Active 2 គឺយកចិត្តទុកដាក់ពីសុខភាពរបស់អ្នកជាងអ្វីដែលអ្នកគិតទៅទៀត។
Samsung Galaxy Watch Active 2 គឺជាកំពូលនាឡិកា (Smart Watch) ដែលមានមុខងារពិសេសៗជាច្រើនសម្រាប់ថែទាំ និងតាមដានសុខភាពប្រចាំថ្ងៃរបស់លោកអ្នកដូចជា៖ កម្មវិធីវាស់ចង្វាក់បេះដូង, វាស់សម្ពាធឈាម, ការគេង, ការដើរ, ការរត់, ជិះកង់, និងហែលទឹកជាដើម! អ្វីដែលពិសេស និងធ្វើឱ្យ Samsung Galaxy Watch Active 2 ទទួលបានការចាប់អារម្មណ៍ និងការពេញចិត្តគាំទ្រយ៉ាងច្រើនគឺរូបរាង និងបច្ចេកវិទ្យាដែលមិនគ្រាន់តែផ្តោតលើអ្នកហាត់កីឡាប៉ុណ្ណោះទេប៉ុន្តែថែមទាំងមានរចនាបថទាក់ទាញ ស្រស់ស្អាត ហាប់ណែន គួរឱ្យស្រឡាញ់ជាទីបំផុត។
សម្រាប់ព្រះរាជាណាចក្រកម្ពុជាយើង Samsung Galaxy Watch Active 2 គឺដាក់លក់តែម៉ូឌែល Bluetooth ប៉ុណ្ណោះ! ចំពោះតម្លៃវិញគឺមានភាពខុសគ្នាតិចតួចទៅតាមប្រភេទនីមួយ ៖
Fitness (Aluminum + Sport Band):
*ទំហំ 44mm ៖ មាន 3 ពណ៌គឺ (ខ្មៅ, ប្រាក់, មាស) ជាមួយនឹងតម្លៃ 299 ដុល្លារ!
*ទំហំ 40mm ៖ មាន 3 ពណ៌គឺ (ខ្មៅ, ប្រាក់, មាស) ជាមួយនឹងតម្លៃ 279 ដុល្លារ!
Fashion (Stainless steel + Leather Band):
*ទំហំ 44mm ៖ មាន 3 ពណ៌គឺ (ខ្មៅ, ប្រាក់, មាស) ជាមួយនឹងតម្លៃ 369 ដុល្លារ!
*ទំហំ 40mm ៖ មាន 3 ពណ៌គឺ (ខ្មៅ, ប្រាក់, មាស) ជាមួយនឹងតម្លៃ 349 ដុល្លារ!
មាននាឡិកា Samsung Galaxy Watch Active 2 តែមួយគ្រឿងហាក់បីដូចជាមានគិលានុបដ្ឋាយិកាថែទាំសុខភាពម្នាក់ និងគ្រូបង្វឹកដែលជម្រុញឱ្យយើងហាត់កីឡាដើម្បីសុខភាពម្នាក់នៅជិតខ្លួនរាល់ថ្ងៃអ៊ីចឹងដែរ!៕
សម្រាប់ព័ត៌មានលម្អិត សូមអញ្ជើញមកសាកសួរដោយផ្ទាល់នៅតាមបណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងទៅកាន់ទូរស័ព្ទ៖ 1800 203 232 !!