(ភ្នំពេញ)៖ ការអាចសៀវភៅគឺជាផ្នែកមួយនៃការអភិវឌ្ឍន៍ផ្នែកខួរក្បាល និងការគិតដ៏អស្ចារ្យសម្រាប់មនុស្ស ដែលពេលបច្ចុប្បនេះកាទិញសៀវភៅយកមកអាន ក៏ជា បន្ទុកមួយរបស់មនុស្សម្នាក់ៗផងដែរ ដូចនេះហើយសម្រាប់វិធីដែលស្រួល និងអស់ប្រាក់តិចព្រមទាំងចំណេញពេលមួយទៀតនោះគឺ ការទាញយកសៀវភៅ ទាំងនោះ ពីអ៊ិនធើណិត តាមរយៈកញ្ចប់សេវាកម្មអ៊ីនធើណិត SINGMENG ដាក់ក្នុងឧបករណ៍អេឡិចត្រូនិចរបស់អ្នក ហើយលោកអ្នកចង់អាននៅពេលណា ឬកន្លែងណា ក៏បាន។
អត្ថប្រយោជន៍យ៉ាងច្រើន បានមកពីការអានសៀវភៅ មានដូចជា៖ ធ្វើឲ្យសុខភាពខួរក្បាលល្អ, កាត់បន្ថយភាពតានតឹងក្នុងអារម្មណ៍, បង្កើនចំណេះដឹង, ចេះនិងចាំពាក្យបានច្រើន, ជួយអភិវឌ្ឍការចងចាំ, ធ្វើឲ្យបច្ចេកទេសក្នុងការវិភាគមានភាពប្រសើរឡើង, ធ្វើឲ្យអ្នកចេះយកចិត្តទុកដាក់ និងផ្តោតអារម្មណ៍, ធ្វើឲ្យសមត្ថភាពក្នុងការសរសេរប្រសើរឡើង, ជួយឲ្យផ្លូវចិត្តស្ងប់ស្ងាត់, ការកម្សាន្តដោយឥតគិតថ្លៃ។
ការអានសៀវភៅ អាចជួយកាត់បន្ថយអារម្មណ៍មិនសប្បាយចិត្តរបស់អ្នកបាន ដោយវាបាននាំអារម្មណ៍របស់អ្នកចូលទៅសាច់រឿងក្នុងសៀវភៅទាំងនោះ។ ការអានបាន ធ្វើឲ្យខួរក្បាល មានសកម្មភាពជាប់លាប់ ដូច្នេះហើយវាអាចជួយបង្ការមិនឲ្យខួរក្បាលបាត់បង់នូវសមត្ថភាព។ អ្នកអានច្រើននឹងជួបប្រទះពាក្យដដែលៗ និងស្គាល់ ពីពាក្យថ្មីៗ ផងដែរ ហើយពេលអានសៀវភៅ អាចធ្វើឱ្យខួរក្បាលអ្នក បានធ្វើការវិភាគអំពីអ្វី ដែលកំពុងកើតឡើងនៅក្នុងសៀវភៅផងដែរ។
ការអានសៀវភៅ អាចជួយឲ្យអ្នករៀនផ្តោតអារម្មណ៍ធ្វើអ្វីមួយ ដោយគ្មានអ្វីផ្សេងមករំខានការផ្តោតអារម្មណ៍របស់អ្នកឡើយ។ អ្នកក៏មានសមត្ថភាព ដើម្បីពង្រឹងការ សរសេរបានល្អ ជាងមុនហើយចិត្តរបស់អ្នកក៍មានសេចក្តីសុខស្ងប់ស្ងាត់ជាងមុន។ សម្រាប់សៀវភៅមួយចំនួនធំ មិនតម្រូវឲ្យអ្នកទិញសៀវភៅ ដែលអ្នកត្រូវអាននោះទេ ព្រោះថាអ្នក ក៏អាចចូលទៅអាន នៅក្នុងបណ្ណាល័យតូចធំ ឬតាមអនឡាញបានផងដែរ។
បើលោកអ្នកកំពុងពិបាកក្នុងការសម្រេចចិត្តថាគួរជ្រើសរើសសេវាកម្មអ៊ីនធើណិតមួយណា ដើម្បីផ្គត់ផ្គង់តម្រូវការអាជីវកម្មរបស់លោកអ្នកនោះ កុំភ្លេចក្រុមហ៊ុន SINGMENG មានផ្តល់កញ្ចប់សេវាកម្មអ៊ីនធើណិតល្បឿនលឿន និងទំនុកចិត្តខ្ពស់។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងផ្នែកលក់៖ 096 666 1888 / 089 966 888 / 023 860 666. ឬចូលទៅកាន់គេហទំព័ររបស់យើងខ្ញុំ Website: www.smtelemedia.com៕