(ភ្នំពេញ)៖ ក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនស្មាតហ្វូនយក្សលំដាប់លេខ២ បានបញ្ចេញស្មាតហ្វូន ទំនើបថ្មីមួយទៀតហើយ គឺ Huawei Y9s ដែលមានតម្លៃត្រឹមតែ ២៥៩ដុល្លារប៉ុណ្ណោះ ដើម្បីវាយលុកទីផ្សារស្មាតហ្វូន នៅក្នុងប្រទេសកម្ពុជា។ 

Huawei Y9s គឺចាប់ផ្ដើមទទួលការកុម៉្មង់ចាប់ពីថ្ងៃនេះទៅហើយ សម្រាប់អ្នកដែលបានកុម្ម៉ង់ទុកនឹងទទួលបានស្មាតហ្វូន នៅថ្ងៃទី១២ ធ្នូ ឆ្នាំ២០១៩ រួមជាមួយកាដូបន្ថែមកាតាបស្ពាយក្រោយ (Huawei Bagpack) និងស៊ីមកាត Smart លេខពិសេសផងដែរ។ ដើម្បីធ្វើការកុម៉្មងបានសូមទៅកាន់ Huawei Concept Store នៅតាមផ្សារទំនើប និងហាងលក់ទូរស័ព្ទនៅក្នុងប្រទេសកម្ពុជា ដែលនៅជិតលោកអ្នក។ 

ស្មាតហ្វូនម៉ូឌែលចុងក្រោយរបស់ Huawei នេះមាន២ពណ៌សម្រាប់ជ្រើសរើសគឺ ពណ៌ខ្មៅ និង ពណ៌គ្រីស្ទាល់ ដោយបានបំពាក់នៅទំហំ RAM 6GB រីឯ ROM វិញដល់ទៅ 128GB និងអាចបន្ថែម មែមម៉ូរីរហូតដល់ 512GB ទៀតផង។

កាន់តែពិសេស HUAWEI Y9s បំពាក់កាមេរ៉ា AI ក្រោយចំនួន៣គ្រាប់, ប្លង់ទូទៅ (Super Clear Camera) ទំហំ 48MP, ប្លង់ទូលាយ (Ultra Wide Angle) ទំហំ 8MP និងប្លង់ព្រាល (Depth Camera) ទំហំ 2MP ចំណែកកាមេរ៉ាមុខជាកាមេរ៉ាសែលហ្វី (Pop-up Selfie Camera) ទំហំដល់ទៅ 16MPឯណោះ សម្រាប់ទំហំថ្មគឺ 4000 mAh ដែលអាចប្រើប្រាស់បានពេញ១ថ្ងៃ៕