(ភ្នំពេញ)៖ នាពេលថ្មីៗសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសអំពាវនាវឲ្យបងប្អូនជនរួមជាតិ និងមិត្តបរទេស ជួយចូលរួមបរិច្ចាគដល់មន្ទីរពេទ្យកាល់ម៉ែត ឱ្យក្លាយទៅជាមន្ទីរពេទ្យបង្អែករបស់ជាតិ ដែលមានលក្ខណៈទំនើប និងពហុឯកទេស។
គិតត្រឹមថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩នេះ ថវិកាជាង៧០លានដុល្លារអាមេរិកហើយ ដែលប្រមូលបានពីសប្បុរសជននានា ដើម្បីសាងសងអគារ និងបំពាក់ឧបករណ៍ គ្រឿងបរិក្ខារនានានៅមន្ទីរពេទ្យកាល់ម៉ែត។ តាមបញ្ជីឈ្មោះទឹកប្រាក់ដុល្លារមានចំនួន ៧០ ១៩១ ៩៩៤,០០ និងទឹកប្រាក់រៀល ៣២ ១១០ ០០០,០០ បូកសរុបទាំងកញ្ចប់ថវិការដ្ឋ ៣០លានដុល្លារទៀត ដូច្នេះថវិកាសម្រាប់សាងសង់អគារបំពាក់ឧបករណ៍ និងគ្រឿងបរិក្ខានានាមានជាង ១០០លានដុល្លារហើយ។
សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានមានប្រសាសន៍យ៉ាងដូច្នេះថា «បងប្អូនជនរួមជាតិ ក៏ដូចជាមិត្តបរទេសដែលចង់រួមបរិច្ចាក ដល់មន្ទីរពេទ្យពេទ្យកាល់ម៉ែតសុំទាក់ទងចូលតាមរយៈលោក ឈាង រ៉ា ប្រធានមន្ទីរពេទ្យកាល់ម៉ែតទូរស័ព្ទលេខ 012 877 877។ គ្រប់ការចូលរួមរបស់ សប្បុរសជននឹងមានប័ណ្ណថ្លែងអំណគុណដែលចុះហត្ថលេខាដោយខ្ញុំ ជានាយករដ្ឋមន្ត្រីផ្ទាល់»។
ខាងក្រោមជាបញ្ជីឈ្មោះសប្បុរសជនដែលបានចូលរួមជួយឧបត្ថម្ភដល់ការកសាងអគារមជ្ឈមណ្ឌលពហុឯកទេសនៃមន្ទីរពេទ្យកាល់ម៉ែត៖