Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នឹងជួបប្រជុំជាមួយប្រតិភូក្រសួងធនធានទឹក នៅថ្ងៃទី៩ ខែធ្នូ

05-12-2019 17:39

(ភ្នំពេញ)៖ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នឹងជួបប្រជុំជាមួយប្រតិភូក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩នេះថា ក្នុងកិច្ចប្រជុំនេះ លោកនឹងលើកយកនូវបញ្ហាមួយចំនួន ដើម្បីជូនលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ពិនិត្យដោះស្រាយ ជាពិសេសបញ្ហាធារាសាស្ត្រ ដែលជាបញ្ហារបស់ ប្រជាកសិករ ត្រូវការធ្វើស្រែឲ្យមានទឹកគ្រប់គ្រាន់។

លោក ពេជ្រ ស្រស់ បានបន្ថែមថា បើប្រជាពលរដ្ឋមានបញ្ហាអ្វីបន្ថែមពីនេះទៀត ដើម្បីដាក់ជូនលោករដ្ឋមន្រ្តី លឹម គានហោ ជួយដោះស្រាយជូននោះ សូមផ្ញើទៅលោកតាមប្រអប់សារផេក ឬអាខោនលោកផ្ទាល់៕