(ភ្នំពេញ)៖ ក្រុមហ៊ុន Mazda Cambodia បានប្រារព្ធកម្មវិធីដ៏អធិកអធមមួយ ដើម្បីប្រកាសចេញរថយន្តស៊េរីថ្មី ដល់ទៅ២ម៉ូដែល ក្នុងថ្ងៃតែមួយ ដែលមានការចូលរួម ពីទូតសុឆន្ទៈរបស់ក្រុមហ៊ុន Mazda ប្រចាំប្រទេសកម្ពុជា លោក ខេមរៈ សិរីមន្ត និងពីសំណាក់ភ្ញៀវកិត្តិយស សរុបជិត១ពាន់នាក់ នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩។
រថយន្តដែលបានប្រកាសចេញ គឺសុទ្ធតែប្រភេទ SUV និងជាស៊េរីចុងក្រោយឆ្នាំ២០២០ ដោយម៉ូដែល The All New Mazda CX-30 ឆ្នាំ ២០២០ គឺមានតម្លៃ ៥៦,០០០ ដុល្លារ និងម៉ូដែល CX-8 ឆ្នាំ ២០២០ គឺមានតម្លៃ ៧៤,០០០ដុល្លារ។
អ្នកស្រី អ៊ុន កញ្ញា ជាប្រធានគ្រប់គ្រងទូទៅរបស់ ក្រុមហ៊ុន អេច ជី ប៊ី អូតូ ខូអិលធីឌី បានឲ្យដឹងថា រថយន្ត The All New Mazda CX-30 ជំនាន់ទី៧ ស៊េរីឆ្នាំ២០២០ បានបង្កើតមកថ្មី និងមុខមាត់ទាក់ទាញនេះ កាន់តែទំនើប ស្រស់ស្អាត ស៊ីវីល័យ និងជាប្រភេទរថយន្តលំដាប់ Premium តាមរយៈការបង្កើតរូបរាងថ្មី ភាពទំនើបនៃគំនិតរចនាបថ និងបច្ចេកវិទ្យាទំនើបៗ ដើម្បីបង្កើននូវសុវត្ថិភាពរថយន្ត។
អ្នកស្រី អ៊ុន កញ្ញា បានបន្ដទៀតថា ផ្នែកប៉ាណាខាងមុខ មានលក្ខណៈជាសំណាញ់ រឹងមាំ ស្រស់ស្អាត អមជាមួយកាងដ៏លេចធ្លោ និងអំពូលភ្លើងអូតូ LED (Adaptive LED Headlight) និងភ្លើងរត់បំភ្លឺផ្លូវពេលថ្ងែ Day Running LED light។
The All New Mazda CX-30 ជំនាន់ទី៧រូបរាងថ្មី ដែលលក់នៅប្រទេសកម្ពុជា ជាប្រភេទ High Option មានម៉ាស៊ីនសាំងចំណុះ២.០លីត្រ Sky activ engine មានស៊ីឡាំង ចំនួន៤ ភ្ជាប់ជាមួយប្រអប់លេខស្វ័យប្រវត្តិ៦ លេខអូតូ និង៦លេខដៃ ហើយផលិតនិងនាំចូល ពីប្រទេសជប៉ុនផ្ទាល់។
រថយន្តនេះ បានបំពាក់បន្ថែមនូវបច្ចេកវិទ្យាថ្មី GVS plus ដើម្បីបង្កើនលំនឹងក្នុងការបើកបរ លើសពីប្រព័ន្ធសុវត្ថិភាពផ្សេងៗ និងកាត់បន្ថយពុលឡាន ប្រព័ន្ធ Mazda Radar Cruise Control, smart city brake support, ប្រព័ន្ធ Land Keep Assist, Land departure warning system, Driver Attention Alert, ប្រព័ន្ធ Electric Parking Brake with Auto hold បូករួមពោងសុវត្ថិភាពចំនួន៧ កាមេរ៉ាសុវត្ថិភាព៣៦០ដឺក្រេ អាចមើលជុំវិញ រថយន្តទាំងមូល។
The All New Mazda CX-30 ជំនាន់ទី៧ ក៏មានបច្ចេកវិទ្យាទំនើបៗជាច្រើន ដោយបំពាក់នូវប្រពន្ធ័ប្រើប្រាស់ដូចជា Smart Key, Sensor មុខក្រោយជំនួយដល់ការចូលចត, ផ្លិតទឹកAuto និងដំណើរការស្វ័យប្រវត្តិ ទៅតាមការកំណត់, កៅអីអង្គុយអ្នកបើកបរ មានប៊ូតុងអាចសារ៉េបាន៧បែប និងអាចជ្រើសរើសកំណត់កៅអី memory seat ដល់ទៅ៤នាក់ និងមានMazda Connectivity, Car Play/Android Auto ជាមួយSpeaker Bose ចំនួន៧គ្រាប់ ដែលផ្តល់នូវសំលេងពិរោះរណ្តំ លើសពីរថយន្តផ្សេងៗទៀត។
ចំណែកពូកស្បែកពណ៌សស្រស់ស្អាត Premium leather ទន់ ហើយចំណុចនីមួយៗ នៃរថយន្ដ Mazda ស៊េរីថ្មីនេះដែរ សុទ្ធសឹងតែរចនាឡើងដោយភាពឥតខ្ចោះ នាំមកនៅភាពសប្បាយរីករាយ ក្នុងការបើកបរ ភាពទាន់សម័យ និងកាន់តែមានសុវត្ថិភាព។
ចំណែកម៉ូដែល CX-8 ឆ្នាំ ២០២០ មានដំណើរការដោយម៉ាស៊ីនសាំងចំណុះ២,៥លីត្រ ៤ស៊ីឡាំង ជាម៉ាស៊ីនមានបច្ចេកវិទ្យា Sky Activ ដែលស៊ីប្រេងតិចដោយក្នុង១០០គីឡូម៉ែត្រ ស៊ីប្រេងប្រហែល៧លីត្រប៉ុណ្ណោះ។ ម៉ាស៊ីននេះ ភ្ជាប់នឹងប្រអប់លេខស្វ័យប្រវត្តិ៦វគ្គ ជាមួយប្រព័ន្ធបើកបរវិលកង់ទាំងបួន (ប៉ុងពីរ)។ CX-8 ស៊េរីថ្មីអាចផ្ដល់ទំនុកចិត្តខ្ពស់ ដល់អ្នកបើកបរ និងអ្នកដំណើរដោយសារ វាមានបំពាក់បច្ចេកវិទ្យាសុវត្ថិភាពទំនើប មិនខុសពីម៉ូដែល CX-30 ឆ្នាំ ២០២០ ខាងលើឡើយ។
បច្ចេកវិទ្យាសុវត្ថិភាពមានដូចជា ហ្វ្រាំង ABS និង EBD, ប្រព័ន្ធទប់លំនឹងរថយន្ត TCS, ប្រព័ន្ធ GVC, Smart City Brake Support, Lane Departure Warning, Driver Attention Alert, Lane Keep Assit, Rear Cross Traffic Alert បូករួមពោងសុវត្ថិភាព៦ និងកាមេរ៉ាមើលឃើញ ជុំវិញ៣៦០ដឺក្រេជាដើម។
បច្ចេកវិទ្យាទំនើបៗជាច្រើនទៀត ដែលមានលើ CX-8 ស៊េរីថ្មី មានដូចជា Smart Key, Sensor មុខក្រោយជំនួយដល់ការចូលចត, ម៉ាស៊ីនត្រជាក់ចែកចេញជា៣តំបន់, កៅអីជួរក្រោយមានរន្ធ USB សម្រាប់សាកថ្ម ឧបករណ៍នានា, កៅអីកម្ដៅសម្រាប់អ្នកបើកបរ និងអ្នកដំណើរខាងមុខ, កៅអីអង្គុយអ្នកបើកបរមានប៊ូតុង អាចសារ៉េបានច្រើនបែប, មានMazda Connectivity, Car Play/Android Auto ជាមួយSpeaker Bose ចំនួន ១០គ្រាប់ ដែលផ្ដល់នូវសំឡេងពីរោះរណ្ដំ និងចំណុចទំនើបៗជាច្រើនទៀត។
សម្រាប់ព័ត៌មានបន្ថែម អាចទាក់ទងទៅ៖ ផ្ទះលេខ ៣៧៩ មហាវិថីសហព័ន្ធរុស្សី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ លេខទូរស័ព្ទ ០៩៥ ៩៩៩ ៦៩៩/ ០២៣ ៩៩៥ ៥៦៧/ ០២៣ ៩៩៥ ៦៧៨/ ០២៣ ៩៩៩ ៦៧៨។
ផ្ទះលេខ៧៥៧ មហាវិថីព្រះមុនីវង្ស បឹងត្របែក ខណ្ឌចំការមន លេខទូរស័ព្ទ០៩៥ ៩៩៩ ៥៩៩/ ០២៣ ៩៨៨ ៨៨១/ ០២៣ ៩៧៧ ៧៧១/ ០២៣ ៩៩៩ ៦៧៨ ឬចូលទៅផេកហ្វេសប៊ុក Mazda Cambodia៕