(ភ្នំពេញ)៖ ឱកាសពិសេសបានមកដល់ហើយ សម្រាប់និស្សិតទូទាំងប្រទេសកម្ពុជា ដែលមានបំណងចង់ដាក់ពាក្យប្រឡងអាហារូបករណ៍ពេញថ្លៃ១០០ភាគរយ ពីសាកលវិទ្យាល័យកម្ពុជា។

ឥឡូវនេះសាកលវិទ្យាល័យកម្ពុជា មានផ្តល់អាហារូបករណ៍ពេញថ្លៃ១០០ភាគរយ សម្រាប់ថ្នាក់បរិញ្ញាបត្រ (BA) ចំនួន២៥០កន្លែង ជូនដល់និស្សិត សម្រាប់សិក្សាវគ្គទី២ នៅខែមីនា ឆ្នាំ២០២០ខាងមុខនេះ។

ការផ្តល់អាហាររូបករណ៍នេះ ដើម្បីចូលរួមលើកកម្ពស់លើវិស័យអប់រំ និងការអភិវឌ្ឍធនធានមនុស្ស នៅក្នុងប្រទេសកម្ពុជា ដែលរាជរដ្ឋាភិបាលបានកំណត់ជាវិស័យអាទិភាពទី១ ថែមទាំងចូលរួមចំណែកដល់ការអភិវឌ្ឍជាតិ និងបន្តធ្វើសមាហរណកម្មប្រទេសកម្ពុជា ទៅក្នុងតំបន់ក៏ដូចជាទៅក្នុងសហគមន៍អន្តរជាតិ។

កាលបរិច្ឆេទ៖
*ថ្ងៃទី០៤ មករា ២០២០ ថ្ងៃផុតកំណត់នៃការទទួលពាក្យប្រឡង។
*ថ្ងៃទី ០៨ មករា ២០២០ ថ្ងៃបិទឈ្មោះបេក្ខជនចូលរួមប្រឡង។
*ថ្ងៃទី ១១ មករា ២០២០ ថ្ងៃប្រឡងអាហារូបករណ៍។
*ថ្ងៃទី ១៥ មករា ២០២០ ថ្ងៃប្រកាសលទ្ធផលប្រឡង។
*ថ្ងៃទី ០២ មីនា ២០២០ ថ្ងៃចូលរៀនវគ្គសិក្សាទី២ សម្រាប់ឆ្នាំសិក្សា ២០១៩-២០២០។

ព័ត៌មានលម្អិត៖ សូមអញ្ជើញមកសាកលវិទ្យាល័យកម្ពុជាផ្ទាល់ ដែលមានអាសយដ្ឋាន៖ ផ្លូវណ័រប្រ៊ីត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឬអាចធ្វើការទំនាក់ទំនង តាមទូរស័ព្ទលេខ៖ 093 888 552/ 096 470 7307/ 069 521 111 និង 095 692 111។ តាមរយៈ Facebook: The University of Cambodia – UC៕