(ភ្នំពេញ)៖ ថ្មីៗនេះបន្ទាប់ពី ស្រាបៀរកម្ពុជា បង្ហាញរូបរាងថ្មីដ៏ឡូយជាផ្លូវការ បានសង្កេតឃើញថា រូបភាពស្រាបៀរកម្ពុជាថ្មីនេះ ត្រូវបានបង្ហោះព្រោងព្រាតតែម្តងនៅលើ ទំព័រហ្វេសប៊ុក ជាមួយការសរសើរនូវរូបរាងថ្មីដ៏ស្រស់ស្អាតនេះ ជាពិសេសទាំងតារាចម្រៀងល្បីៗ ពិធីករ និង តារាហ្វេសប៊ុករាប់សិបនាក់ បានបង្ហាញពីចំណាប់អារម្មណ៍វិជ្ជមាន និងចំណូលចិត្ត របស់ពួកគេជាមួយរូបរាងថ្មីនេះ។
តាមរយៈទំព័រហ្វេសប៊ុកលោក Michael Sovann អង្គុយជជែកលេងជាមួយកំពូលចម្រៀង លោក ខេមរៈ សិរីមន្ត អមដោយរូបរាងថ្មីកំប៉ុងស្រាបៀរកម្ពុជានោះ សូម្បីតែកំពូលតារា ចម្រៀងរូបនេះ ក៏សរសើររសជាតិដ៏ឆ្ងាញ់របស់ស្រាបៀរកម្ពុជាថ្មីនេះដែរ។
រីឯទំព័រហ្វេសប៊ុករបស់តារាចម្រៀងស្រីល្បីក្នុងស្រទាប់យុវវ័យគឺ Nikki Nikki វិញនោះ ក៏បានបង្អួតរូបសម្រស់ខ្លួនជាមួយរូបភាពថ្មីកំប៉ុងស្រាបៀរកម្ពុជា នៅក្បែរខ្លួនផងដែរ ដោយរៀបរាប់ជាភាសារបរទេសមានខ្លឹមសារយ៉ាងជ្រាលជ្រៅថា «កុំឱ្យជីវិតរវល់ជាមួយការងារ និង ភាពស្មុគស្មាញនៅជុំវិញខ្លួនច្រើនពេក ហើយត្រូវរៀនរកភាពសប្បាយ រីករាយឱ្យខ្លួនឯងឱ្យបានច្រើនជាមួយមិត្តភក្តិតាមដែលអាចធ្វើទៅបាន»។
ហើយបើក្រឡេកទៅមើលខ្លឹមសារផុសមួយនៅលើទំព័រឈ្មោះ Pen Chamrong វិញ អត្ថន័យហាក់ដូចជាចាក់ដោតខ្លាំងជាភាសារបរទេសដោយមានន័យថា «ល្មមឈប់ ព្យាយាមធ្វើអោយគ្រប់គ្នាសប្បាយចិត្តទៅ អ្នកមិនមែនជាស្រាបៀរកម្ពុជានោះទេ»។
ចំណែកឯពិធីការនីដ៏ស្រស់ស្អាតកញ្ញា ណា សាឌី វិញក៏បានបង្ហោះដោយនិយាយយ៉ាងខ្លីថា «ប្តូរថ្មីខ្លះបានឡូយ!»។
លោកឧកញ្ញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានមានប្រសាសន៍ថា៖ «បើយោងទៅតាមការផុសសរសើរយ៉ាងច្រើនពីសំណាក់បុគ្គលល្បីៗទាំងសិល្បះ និងតារាហ្វេសប៊ុកនោះ វាហាក់ដូចជាបានបង្ហាញអោយយើងឃើញភាពជោគជ័យមួយជំហាន ថ្មីទៀតហើយ សម្រាប់រូបរាងថ្មីនេះ ហើយខ្ញុំពិតជាសូមថ្លែងអំណរគុណ ដែលពួកគេបង្ហាញ ចំណូលចិត្តរបស់ពួកគេចំពោះរូបរាងថ្មីរបស់ស្រាបៀរកម្ពុជា»។
សូមមើលរូបភាព និងការផុសរបស់តារាហ្វេសប៊ុកជាច្រើននាក់ទៀត នៅខាងក្រោមនេះ!