(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩នេះ បានរៀបចំសន្និសីទព័ត៌មានស្តីពី «ប្រភេទពូជស្វាយ និងទីផ្សារអន្តរជាតិ» នៅទីស្តីការគណៈរដ្ឋមន្ត្រី។ សន្និសីទនេះធ្វើឡើងក្នុងគោលបំណងពង្រីកការយល់ដឹង ដល់សាធារណជនស្តីពីពូជស្វាយ និងតម្រូវការទីផ្សារអន្តរជាតិ ចំពោះផលិតផលផ្លែស្វាយរបស់កម្ពុជា នាពេលបច្ចុប្បន្ន។
សន្និសីទនេះមានការអញ្ជើញចូលរួមបកស្រាយពីលោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម។