(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩នេះ បានចេញអនុក្រឹត្យលេខ១៩២ អនក្របក ស្តីពីការកែប្រែតម្លៃឯកតានៃសន្ទស្សន៍បៀវត្សមូលដ្ឋាន របស់មន្រ្តីរាជការ ឆ្នាំ២០២០។
អនុក្រឹត្យនេះ សម្រេចកែប្រែឯកតានៃសន្ទស្សន៍បៀវត្សមូលដ្ឋានពីចំនួន២៣៤០រៀល ទៅចំនួន២៥០០រៀល ក្នុងមួយសន្ទស្សន៍ ដែលចាប់អនុវត្តន៍ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០តទៅ។
អនុក្រឹត្យថ្មីនេះ នឹងជួយឲ្យប្រាក់បៀវត្សមន្ត្រីរាជការ ត្រូវបានដំឡើងច្រើនជាងមុន ដើម្បីលើកកម្ពស់ជីវភាពរបស់នៅប្រចាំថ្ងៃរបស់មន្ត្រីរាជការដែលខិតខំបម្រើជាតិមាតុភូមិ៕