(សៀមរាប)៖ ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋាន្តរស័ក្តិ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានធ្វើឡើងក្រោមអធិបតីនាយឧត្តមសេនីឯក ប៉ែន វិបុល អគ្គស្នងការរង នៃអគ្គស្នងការនគរបាលជាតិ និងជាប្រធាននាយកដ្ឋានបុគ្គលិក និងជាតំណាងរបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។ ពិធីនេះ បានរៀបចំនាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩នេះ នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ។

ក្នុងនោះលោកវរសេនីយ៍ឯក សឿន សេន, លោកវរសេនីយ៍ឯក តាន់ សំបូរ និងលោកវរសេនីយ៍ទោ តូច ពិសិដ្ឋ ត្រូវបានតែងតាំងជាស្នងការរងនគរបាលខេត្តសៀមរាប។

ក្រៅពីប្រកាសមុខតំណែងស្នងការរងទាំង ៣រូប ក៏មានប្រកាសតែងតាំងអធិការនគរបាលស្រុកអង្គរធំ ស្រុកប្រាសាទបាគង និងអធិការរងស្រុក និងតួនាទីនៃមន្ត្រីនគរបាលមួយ សរុបចំនួន ៩០រូប ។ ពិធីថ្ងៃនេះ ក៏មានបំពាក់ឋាន្តរស័ក្តិជូនដល់មន្ត្រីនគរបាល ដែលមានស្នាដៃជាច្រើននាក់ទៀតផង៕