(កោះកុង)៖ នាយឧត្តមសេនីយ៍ ប៊ុន លើត អនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ត្រូវមានជំងឺជឿជាក់លើ មន្ទីរពេទ្យបង្អែកខេត្តកោះកុង ដែលមានក្រុមគ្រូពេទ្យជំនាញៗ ធ្វើការព្យាបាលយ៉ាងយកចិត្តទុកដាក់មិនឱ្យបងប្អូនព្រួយបារម្ភឡើយ។
ការអំពាវនាវបែបនេះរបស់ឧត្តមសេនីយ៍ ប៊ុន លើត និងលោកស្រី មិថុនា ភូថង បានធ្វើឡើងនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩នេះ ក្រោយពីបានបញ្ចប់មីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤១ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍមាតុភូមិកម្ពុជា (២ ធ្នូ ១៩៧៩-២ ធ្នូ ២០១៩) ដែលបានរៀបចំឡើងរាល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកោះកុង ដែលបានដឹកនាំមាជិកសមាជិកាបក្ស ចុះសួរសុខទុក្ខដល់អ្នកជំងឺដែលសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង និងចាស់ជរាចូលវត្តរួមនឹងអ្នកផ្ទុកមេរោគអេដស៍ និងកុមារកំព្រា។
នាយឧត្តមសេនីយ៍ ប៊ុន លើត បានថ្លែងថា អ្វីដែលសំខាន់ គឺបងប្អូនត្រូវគិតពី បញ្ហាសុខភាពខ្លួន ឯងជាចម្បង ព្រោះសុខភាពនេះ ហើយជាលក្ខណៈសំខាន់បំផុត សម្រាប់ខ្លួនយើង និងក្រុមគ្រួសារ បើសុខភាពយើងមិនមិនល្អនោះវា ធ្វើឱ្យក្រុមគ្រួសារយើង កើតសេចក្តីទុក្ខព្រួយបារម្មណ៍យ៉ាងខ្លាំងផងដែរ។
នាយឧត្តមសេនីយ៍ បានបន្តថា អ្វីដែលសំខាន់សូមបងប្អូនជនជាតិត្រូវតែគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ពីព្រោះគ្រោះថ្នាក់ចរាចរណ៍វា ធ្វើឱ្យយើងមានវីដេអូសេរី អស់មួយជីវិត បើជួបបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដូច្នេះ ហើយបងប្អូនជនរួមជាតិ បើកបរត្រូវពាក់មួកសុវត្ថិភាព ដើម្បីការពារអាយុជីវិតអ្នកបើកបរ ឱ្យចេះគោរពច្បាប់ចរាចរណ៍គោរពគ្នាអធ្យាស្រ័យគ្នាទៅវិញទៅមក ដើម្បីបញ្ចៀសនៅគ្រោះថ្នាក់ចរាចរណ៍ តែបើបងប្អូនគោរពច្បាប់ចរាចរណ៍ ហើយការគ្រោះថ្នាក់ក៏មានការកាត់បន្ថយដែរ។
នាយឧត្តមសេនីយ៍ ប៊ុន លើត បានបញ្ជាក់ថា បងប្អូនជនរួមជាតិត្រូវដឹងថារាល់ថ្ងៃ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានយកចិត្តទុកដាក់ ចំពោះបញ្ហាសុខភាពសម្ដេចបានបង្កើតមន្ទីរពេទ្យ មណ្ឌលសុខភាព នៅគ្រប់តំបន់មិនថាទីជិត ឬឆ្ងាយឡើយ ដើម្បីសុខភាពបងប្អូនត្រង់នេះ ហើយដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ ចំពោះសុខភាពបងប្អូនប្រជាពលរដ្ឋ។
ក្នុងឱកាសនោះដែរ លោក ប៊ុន លើត និងលោកស្រី មិថុនា ភូថង បានផ្ដល់នៅថវិកាមួយ ដល់អ្នកជម្ងឺកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង និងចាស់ជរាកុមារកំព្រាផងដែរ៕