(ត្រាត-ថៃ)៖ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ប្រទេសកម្ពុជា និងបានលោក ភិឈាន លឹមវាំងយូ ជាអភិបាលខេត្តត្រាត ប្រទេសថៃ បានដឹកនាំគណៈប្រតិភូបើកកិច្ចប្រជុំពិភាក្សា និងដើម្បីរឹតចំណងសាមគ្គីភាព និងសហប្រតិបត្តិការព្រំដែនសន្តិភាព នៃខេត្តកោះកុង និងខេត្តត្រាត។
កិច្ចប្រជុំពិភាក្សានេះ បានធ្វើឡើងនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ នៅរដ្ឋបាលសាលាខេត្តត្រាត នៅសាលប្រជុំសាលាខេត្តត្រាត ប្រទេសថៃ។
ក្នុងឱកាសនោះដែរ លោក ភិឈាន លឹមវងយូ បានថ្លែងថា ដើម្បីរឹតចំណងមិត្តភាពរវាងខេត្តកោះកុង និងខេត្តត្រាត ឃើញថា មានលក្ខណៈល្អប្រសើរ និងដោះស្រាយរាល់បញ្ហាអ្វីផ្សេងៗ ឱ្យមានភាពកាន់តែលឿននឹងសហប្រតិបត្តិការ ជាមួយគ្នាបានយ៉ាងល្អ ជាពិសេសអាជ្ញាធរ ខេត្តត្រាត និងអាជ្ញាធរខេត្តកោះកុង បានសហការគ្នា និងរៀនបទពិសោធន៍ពីគ្នាទៅវិញទៅមក ដើម្បីធ្វើការអភិវឌ្ឍខេត្ត ឱ្យមានសោភណ្ឌភាពលើវិស័យទេសចរណ៍ និងវិស័យសេដ្ឋកិច្ចជាពិសេសប្រជាពលរដ្ឋ និងប្រជាពលរដ្ឋឱ្យមានភាពសាមគ្គីគ្នា របៀបប្រជាពលរដ្ឋទាំងទ្វេភាគីហ្នឹង ដើម្បីសុវត្ថិភាព នៅតាមខ្សែបន្ទាត់ព្រំដែន។
លោកបានបញ្ជាក់ថា បើខេត្តកោះកុង ខ្វះអ្វីដែលត្រូវឱ្យអាជ្ញាធរខេត្តត្រាត ជួយអាជ្ញាធរខេត្តត្រាត នៅជួយដោះស្រាយ។ លោកបានបញ្ជាក់ថា នៅក្នុងប្រទេសថៃពលករ ធ្វើការងារ ដូច្នេះ ហើយបើអាជ្ញាធរខេត្តកោះកុង សម្រួលដើម្បីឱ្យពលករខ្មែរចូលមករកការងារធ្វើនៅខេត្តត្រានេះ លោកនឹងទទួលដោយស្របច្បាប់មិនថាស្រីប្រុសឡើយ។
លោកស្រី មិថុនា ភូថង បានថ្លែងថាខេត្តកោះកុង ជាមួយនឹងការហាត់ប្រាណ គឺជាខេត្តបងប្អូនដែលមានព្រំដែនជាប់គ្នា និងមានកិច្ចសហប្រតិបត្តិការជាមួយគ្នាលើគ្រប់វិស័យបានយ៉ាងល្អប្រសើរគួរជាទីមោទនៈ និងកិច្ចសហការផ្លាស់ប្ដូរបទពិសោធន៍ និងរឹតចំណងមិត្តភាព តាមរយៈកិច្ចប្រជុំសិក្ខាសាលាកម្មសិក្សាការជួបសំដែងការគួរសម និងតាមរយៈកីឡាជាលក្ខណៈមិត្តភាពជាដើម។
លោកស្រីបានថ្លែងបន្តថានាពេលថ្មីៗនេះ ខេត្តត្រាត បានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការជួយឧបត្ថម្ភដល់ខេត្តកោះកុង នៅការសាងសង់មន្ទីរពេទ្យ មណ្ឌលសុខភាព អគារមជ្ឈមណ្ឌលសិក្សាសហគមន៍ទំនប់ការពារទឹកប្រៃ រថយន្តសង្គ្រោះបន្ទាន់អគារសង្គ្រោះបន្ទាន់ និងផ្ដល់ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស ដល់សហគមន៍មូលដ្ឋាន ក្នុងខេត្តកោះកុង ដែលជាទឹកចិត្តថ្លៃថ្លាបំផុត។
ការទំនាក់ទំនង និងកិច្ចសហការល្អៗ រវាងខេត្តយើងទាំង២ និងនៅតែបន្តនូវចំណងមិត្តភាព ជាមួយគ្នាកាន់តែប្រសើរឡើងថែមទៀត លើគ្រប់វិស័យ កិច្ចសហការដ៏ល្អកន្លងនេះ ឃើញថាខេត្តត្រាត និងខេត្តកោះកុង មានមិត្តភាពល្អរវាងមន្ត្រីរាជការ និងមន្ត្រីរាជការប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ ហើយនៅតាមខ្សែបន្ទាត់ព្រំដែនឃើញថាមានសុវត្ថិភាពល្អ មានសន្តិភាពព្រំដែន គ្មានការប្រមូលផ្ដុំបក្សពួក របស់ជនក្បត់ជាតិទណ្ឌិត សមរង្ស៊ី ដែលមានគម្រោងធ្វើដំណើរឆ្លងដែនប្រទេសថៃ ចូលមកប្រទេសកម្ពុជា ដើម្បីប្រមូលម្ដុំតវ៉ាប្រឆាំងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតនោះឡើយ។
លោកស្រីក៏សូមថ្លែងអំណរគុណដល់អាជ្ញាធរខេត្តត្រាត បានចូលថែរក្សាសន្តិភាពព្រំដែនល្អ៕