(ព្រះសីហនុ)៖ ករណីអគ្គិភ័យឆេះរោងចក្រក្ដារបន្ទះ នៅតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំង ខេត្តព្រះសីហនុ បានរលត់ទៅវិញហើយ នៅវេលាថ្ងៃត្រង់ទី០៣ ខែធ្នូ ឆ្នាំ២០១៩នេះ។
ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានឲ្យដឹងថា ករណីអគ្គិភ័យនេះកម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យ ចំនួន៥គ្រឿង ក្នុងនោះខាងនគរបាល៣គ្រឿង, អាវុធហត្ថ១គ្រឿង និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ១គ្រឿង។
បើតាមលោកឧត្តមសេនីយ៍ស្នងការ មូលហេតុដែលនាំឲ្យមានគ្រោះអគ្គិភ័យនេះ គឺផ្ដើមចេញពីឆេះឡដ្ឋសម្ងួតក្នុងរោងចក្រ។ យ៉ាងណាមិញ គ្រោះថ្នាក់សង្គមនេះ មិនបណ្ដាលឲ្យពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់ឡើយ ហើយក៏មិនរីករាលដាលទៅកន្លែងផ្សេងនោះដែរ ដោយសារសមត្ថកិច្ចគ្រប់គ្រងទាន់ពេលវេលា៕