(ភ្នំពេញ)៖ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ដែលជាសាកលវិទ្យាល័យឈានមុខគេលើគុណភាពអប់រំនៅកម្ពុជា បានប្រកាសចាប់ផ្តើមទទួលចុះឈ្មោះចូលរៀនសម្រាប់ឆមាសថ្មី ២០២០ ។

សេចក្តីប្រកាសខាងលើនេះត្រូវបានធ្វើឡើងដើម្បីឆ្លើយតបនឹងសំណូមពរ និងបំពេញតម្រូវការរបស់សិស្សានុសិស្ស ដែលខកខានមិនបានចុះឈ្មោះចូលរៀនក្នុងវគ្គមុន ដែលបានចាប់ផ្តើមចូលរៀនកាលពីដើមខែតុលា ។

លោកសាស្ត្រាចារ្យបណ្ឌិត Kenneth Dunn សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ AUPP បានមានប្រសាសន៍ថា និស្សិតដែលសិក្សានៅ AUPP នឹងទទួលបានការអប់រំមួយដ៏ល្អបំផុត សម្រាប់អនាគតរបស់ពួកគាត់ ក្រុមគ្រួសារ និងសង្គមជាតិ ។

AUPP ផ្តល់ជូននូវជំនាញសរុប ៧ រួមមាន៖ ជំនាញគ្រប់គ្រងធុរកិច្ច ជំនាញច្បាប់ ជំនាញវិស្វកម្មសំណង់ស៊ីវិល ជំនាញគ្រប់គ្រងបច្ចេកវិទ្យាព័ត៌មានវិទ្យា ជំនាញគ្រប់គ្រងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច ជំនាញស្ថាបត្យកម្ម និង ជំនាញកិច្ចការអន្តរជាតិ ។

AUPP ក៏មានអាហារូបករណ៍សម្រាប់សិស្សឆ្នើមដែលប្រឡងជាប់បាក់ឌុបបាននិទ្ទេស A និង B ប៉ុន្តែខ្វះលទ្ធភាពផ្នែកហិរញ្ញវត្ថុសម្រាប់បន្តការសិក្សា ។

AUPP ជាគ្រឹះស្ថានឧត្តមសិក្សាលំដាប់កំពូលមួយ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលផ្តល់នូវការអប់រំប្រកបដោយគុណភាពខ្ពស់បំផុត ។ AUPP មានកម្មវិធីសិក្សាយកសញ្ញាបត្រពីរ ក្នុងនោះសញ្ញាបត្រមួយចេញដោយ AUPP និងមួយទៀតចេញដោយសាកលវិទ្យាល័យអារីហ្សូណា (University of Arizona) ឬសាកលវិទ្យាល័យរដ្ឋហ្វតហេស៍ (Fort Hays State University) ដែលមានការទទួលស្គាល់ជាសាកល។

សាស្រ្តាចារ្យជាង ៩០% នៅ AUPP ជាជនជាតិអាមេរិកាំង មានកម្រិតសិក្សាថ្នាក់បណ្ឌិត ហើយមានបទពិសោធន៍បង្រៀននៅតាមបណ្តាសាកលវិទ្យាល័យនៅសហរដ្ឋអាមេរិក អូស្រ្តាលី កាណាដា និងបណ្តាប្រទេសអភិវឌ្ឍន៍ជាច្រើនទៀត ។

សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងមកកាន់ទូរសព្ទលេខ៖ ០២៣-៩៩០-០២៣ ឬចូលទៅកាន់គេហទំព័រ៖ www.aupp.edu.kh។