(ភ្នំពេញ)៖ ចម្រៀងមួយបទមានចំណងជើងថា «កម្ពុជាជាទីស្នេហា» ដែលផលិតដោយក្រុម COT របស់ក្រសួងការពារជាតិ ច្រៀងដោយលោក ព្រាប សុវត្ថិ បានឆ្លុះបញ្ចាំងអំពីវីរៈភាពរបស់យុទ្ធជនជំនាន់ក្រោយ ជាការតបស្នងនូវអ្វីដែលជាការលះបង់របស់យុទ្ធជនជំនាន់មុន បានរំដោះប្រទេសជាតិចេញពីភ្លើងសង្គ្រាម ពោលកាលពីជាង៤០ឆ្នាំមុន។
ក្នុងគោលដៅមិនខុសពីយុទ្ធជនជំនាន់មុននោះឡើយ យុទ្ធជននាពេលបច្ចុប្បន្ននេះ បាននិងកំពុងខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីយកចំណេះជំនាញ ការពារជាតិ មាតុភូមិ ប្រឆាំងដាច់ខាតរាល់ការឈ្លានពានគ្រប់រូបភាពទាំងអស់។
រហូតមកដល់នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩នេះ គឺជាខួប៤១ឆ្នាំ (២ធ្នូ ១៩៧៨-២ធ្នូ ២០១៩) នៃកំណើតរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ដែលបច្ចុប្បន្ន ត្រូវបានប្តូរឈ្មោះថា «រណសិរ្ស សាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា» ជាថ្ងៃដែលខ្មែរអ្នកស្នេហាជាតិមួយក្រុម បានប្រមូលផ្តុំគ្នា នៅស្រុកស្នួល ខេត្តក្រចេះ ដើម្បីដាក់ចេញនូវផែនការរំដោះជាតិ ចេញពីរបបកម្ពុជាប្រជាធិបតេយ្យ បនប្រល័យពូជសាសន៍ប៉ុល ពត៕
សូមទស្សនាវីដេអូបទចម្រៀង «កម្ពុជាជាទីស្នេហា» នៅខាងក្រោមនេះ៖