(ភ្នំពេញ)៖ ក្រុមហ៊ុនសាប៊ូដុសខ្លួនប្រូថិក នឹងរៀបចំកម្មវិធីរត់ប្រណាំងបែបសប្បាយៗ ដោយសេរី ជាលក្ខណៈគ្រួសារ និងបុគ្គល ដែលមានឈ្មោះថា Protex Fun Run ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ នៅក្នុងបរិវេណកោះពេជ្រ រាជធានីភ្នំពេញ ក្នុងគោលបំណងបំផុសស្មារតី ដល់សាធារណជន ឲ្យផ្សារភ្ជាប់ការហាត់ប្រាណ ដើម្បីសុខភាព និងការថែរក្សារអនាម័យស្បែក ដើម្បីរក្សាបាននូវរបៀបរស់នៅប្រកបដោយផាសុកភាព និងរីករាយទទួលយកនូវបទពិសោធន៍ថ្មីៗ នៃការកម្សាន្ដសប្បាយផ្សេងៗទៀត ជាមួយមនុស្សជាទីស្រលាញ់របស់អស់លោកអ្នក។

ប្រូថិកតែងតែជឿជាក់ថា «ពួកយើងរីកចម្រើនបាន នៅពេលដែលយើងបានស្វែងយល់ពីពិភពខាងក្រៅដោយសេរី»។ ប្រូថិកនឹងការពារសុខភាពស្បែកអ្នក និងក្រុមគ្រួសារអ្នកប្រឆាំងនឹងបាក់តេរីអាក្រក់ទាំងឡាយ ដូច្នេះលោកអ្នកអាចស្វែងយល់ពីពិភពខាងក្រៅដោយគ្មានក្ដីបារម្ភ ដើម្បីទទួលបានការរីកចំរើនទៅមុខ។ ជាហេតុដែលក្រុមគ្រួសារ និងកូនៗអ្នក គឺមានការលើកទឹកចិត្តខ្ពស់ពីក្រុមហ៊ុនសាប៊ូដុសខ្លួនប្រូថិក ដើម្បីចូលរួមចុះឈ្មោះរត់ប្រណាំង។

លោកអ្នក ចូលចិត្ដការរត់ប្រណាំងបែបសប្បាយៗ ដើម្បីសុខភាពដែរឬទេ! តោះអញ្ចឹង! សូមអញ្ជើញចុះឈ្មោះចូលរួមការប្រកួតរត់ប្រណាំងដោយសេរីទាំងអស់គ្នា។
វិញ្ញាសារសម្រាប់ការចូលរួមការប្រកួត មាន២វិញ្ញាសា គឺវិញ្ញាសារទី១ សម្រាប់លក្ខណៈគ្រួសារ (ចម្ងាយ ៣ គ.ម) និង វិញ្ញាសារទី២ សម្រាប់លក្ខណៈបុគ្គល (ចម្ងាយ ៥ គ.ម)។

សម្រាប់បេក្ខជនដែលបានចុះឈ្មោះប្រកួតនឹងទទួលបាន អាវយឺត កងពាក់ដៃប្រូថិក លេខកំណត់រយៈចម្ងាយការរត់ និងអាហារសម្រាន់ផងដែរ។
សូមបញ្ជាក់៖ អាវយឺត និងកងពាក់ដៃប្រូថិក មានចំនួនកំណត់ ហើយនឹងរៀបចំសម្រាប់អ្នក ដែលមានវត្តមានមុនគេ។

ដើម្បីចុះឈ្មោះចូលរួមដោយសេរី សូមជ្រើសរើសវិធីងាយៗណាមួយក៏បានដូចខាងក្រោម៖
*ជម្រើសទី១៖ ចូលទៅកាន់ Link: https://m.me/protexcambodiaofficial?ref=w8086467 (https://m.me/protexcambodiaofficial?ref=w8086467)
*ជម្រើសទី២៖ ស្គែន QR Code

*ជម្រើសទី៣៖ចូលទៅកាន់ប្រអប់សារហ្វេសប៊ុករបស់ ProtexCambodiaOfficial
រង្វាន់សរុបសម្រាប់ការរត់ប្រណាំងទាំងពីរវិញ្ញាសារ មានរហូតដល់ ៧,៤០០,០០០រៀល..!

វិញ្ញាសាទី១ (លក្ខណៈគ្រួសារ ៣ គ.ម)៖

*រង្វាន់លេខ១ ទទួលបាន ២,៤០០,០០០រៀល
*រង្វាន់លេខ២ ទទួលបាន ១,៤០០,០០រៀល
*រង្វាន់លេខ៣ ទទួលបាន ៦០០,០០០រៀល

វិញ្ញាសាទី២ (លក្ខណៈបុគ្គល ៥ គ.ម)៖
*រង្វាន់លេខ ១ ទទួលបាន ១,២០០,០០០រៀល
*រង្វាន់លេខ២ ទទួលបាន ៨០០,០០០រៀល
*រង្វាន់លេខ៣ ទទួលបាន ៤០០,០០០រៀល

លោកអ្នកមិនត្រឹមតែបានកម្សាន្ដសប្បាយជាមួយក្រុមគ្រួសារ និងមិត្ដភក្ដិប៉ុណ្ណោះទេ អ្វីដែលកាន់តែពិសេស លោកអ្នកនឹងជួបជាមួយការប្រគុំតន្ត្រីដោយផ្ទាល់ ពីតារាចម្រៀង ក្រុមតូច Small World Small Band នេនទុំ DJ Maily ក្រុមរាំ OMG និងកម្មវីធីសប្បាយៗជាច្រើនទៀត។

Protex ក៏មានការលេងហ្គេមប្រកួតថតរូបយករង្វាន់នៅលើគេហទំព័រហ្វេសប៊ុករបស់ Protex Cambodia និង រៀនថត (Rean Thort) ជាមួយលក្ខខណ្ឌងាយៗផងដែរ។សូមចូលទៅកាន់ Link នេះ https://bit.ly/35D83Jp (https://bit.ly/35D83Jp)ដើម្បីចូលរួមលេងហេ្គមទាំងអស់គ្នា។ លោកអ្នកឈ្នះរង្វាន់នឹងត្រូវបានជ្រើសរើសដោយ រៀនថត (Rean Thort) និងក្រុមការងាររបស់ប្រូថិក ដោយធ្វើការប្រកាស ២ដងមុនថ្ងៃរត់ប្រណាំង នៅថ្ងៃទី១១ធ្នូ និង១៨ធ្នូ ដោយរៀនថត (Rean Thort) ។ ការប្រគល់រង្វាន់សម្រាប់អ្នកឈ្នះ នឹងធ្វើឡើងដោយផ្ទាល់នៅថ្ងៃរត់ប្រណាំង Protex Fun Run នៅកោះពេជ្រ៕