(ភ្នំពេញ)៖ កម្មវិធីវោហាស័ព្ទសាធារណៈ Ignite លើកទី៥ នឹងត្រូវរៀបចំឡើងនាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ខាងមុខនេះ នៅសហសាលសម្តេចតេជោ ហ៊ុន សែន នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ចាប់ពីម៉ោង១៖០០នាទីរសៀល ដល់ម៉ោង៥៖០០នាតីរសៀល។
កម្មវិធីនេះមានវត្តមានវាគ្មិនល្បីៗចំនួន១៥រូប ដែលនឹងចែករំលែកនូវបទពិសោធន៍ និងចំណេះដឹងរបស់ខ្លួន ទៅកាន់យុវជនដែលត្រូវការនូវបទពិសោធន៍ថ្មីៗ ក្នុងការអភិវឌ្ឍខ្លួនឲ្យទទួលបានជោគជ័យ។
លោក ជា សុខហ៊ី អ្នកដឹកនាំក្រុមយុវជនស្ម័គ្រចិត្តបង្កើតកម្មវិធីវោហាស័ព្ទសាធារណៈ Ignite បានឲ្យដឹងថា គោលបំណងដែលនាំកម្មវិធីនេះមកកម្ពុជា គឺចង់ពង្រឹងសមត្ថភាព នៃការនិយាយជាសាធារណៈដល់ប្រជាជនគ្រប់រូប និងផ្តល់ឱកាសឲ្យសិស្សានុសិស្ស យុវជន និងកូនខ្មែរទាំងអស់ អាចឡើងនិយាយពីគំនិតរបស់ខ្លួន ដែលចង់ចែករំលែកទៅសាធារណៈជនទាំងឡាយ។
ប្រធានបទក្នុងកម្មវិធីនេះ គឺមានពាក់ព័ន្ធទៅនឹងវិស័យអប់រំ ការលើកទឹកចិត្ត ការចែករំលែកអំពីភាពជោគជ័យ ក្ដីស្រមៃ និងគោលដៅរបស់ខ្លួន៕