(បន្ទាយមានជ័យ)៖ មានករណីគួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ដោយសារតែមានយុវជនម្នាក់បានស្លាប់ និងយុវជនបន្សាបគ្រឿងញៀនចំនួន ២១១នាក់ បានពុលត្រសក់ផ្អក ត្រសក់ស្រូវ និងអាហារដែលមានថ្នាំសម្លាប់សត្វល្អិតនៅមណ្ឌលជីវិតថ្មីភ្នំបាក់ ស្ថិតនៅភូមិភ្នំបាក់សង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ហេតុការណ៍គួរឱ្យភ្ញាក់ផ្អើលនេះ បានចាប់ផ្ដើមពីព្រឹកដល់យប់ថ្ងៃទី០១ ខែឆ្នូ ឆ្នាំ២០១៩ ម្សិលមិញ។ លោកឧត្ដមសេនីយទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាឲ្យកម្លាំងនគរបាលយកមធ្យោបាយរថយន្តសង្គ្រោះ និងរថយន្ដអន្តរាគមន៍ដឹកអ្នកជំងឺទៅសង្គ្រោះបានទាន់ពេលវេលា។
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងមន្ត្រីពាក់ព័ន្ធ បានចុះពិនិត្យដោះស្រាយបញ្ហានេះ ហើយថា ស្ថានភាពជនរងគ្រោះពុលចំណីអាហារនេះអាចគ្រប់គ្រងបាន៕