(ភ្នំពេញ)៖ លោក ចាន់ កុលបុត្រអនុរដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគម អ្នក និពន្ធខេមរៈនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩ បានចូលរួមប្រជុំជាមួយអនុប្រធាន លេខាធិការ សមាជិកសមាជិកានៃ សមាគមអ្នកនិពន្ធខេមរដើម្បីរួមចំណែកតាក់តែងនិពន្ធសៀវភៅមុខជំនាញជាច្រើនដែលមានប្រយោជន៍សម្រាប់ជាតិ។
លោក ចាន់ បុលបុត្រ បានថ្លែងឲ្យដឹងថា ការបើកឲ្យដំណើរការកិច្ចការសមាគមអ្នកនិពន្ធខេមរៈឡើងវិញគឺក្នុងគោល បំណងចូលរួមចំណែកតាក់តែងនិពន្ធ សៀវភៅវប្បធម៌ ប្រវត្តិសាស្រ្ត ច្បាប់ និង សេដ្ឋកិច្ច ដើម្បីចូលរួមបណ្តុះបណ្តាលការងារនិពន្ធ និងវគ្គជំនាញខ្លីៗ ព្រមទាំងចូលរួមអភិរក្សវប្បធម៌សំណង់វិហារបុរាណ។ល។
លោកបានបន្តថា មិនតែ ប៉ុណ្ណោះសមាគមអ្នកនិពន្ធខេមរៈ ក៏មានគោលបំណងជួយកិច្ចការងារសង្គម និងធ្វើការបណ្តុះបណ្តាលធនធានមនុស្សជាមួយរាជរដ្ឋាភិបាលកម្ពុជា និងចូលរួមលើកកម្ពស់ការចងក្រងស្រាវជ្រាវព្រមទាំងកម្កល់ទុកឯកសារទុកដល់ប្រជាជនជំនាន់ក្រោយឲ្យបានសិក្សារៀនសូត្រជាប្រយោជន៍សម្រាប់ ជាតិមាតុភូមិយើងផងដែរ។
សូមបញ្ជាក់ថា សមាគមអ្នកនិពន្ធខេមរៈបានបង្កើតឡើងដោយប្រកាសលេខ ៦៦១៣ប្រកចុះថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៦ ដែលមានទីស្នាក់ការកណ្តាលក្នុងបរិ វេណវត្តមណីរតនារាមហៅវត្តទួលទំពូងរាជធានីភ្នំពេញ៕