Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គ្រឿងញៀនបំផ្លាញជីវិតអ្នក! ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេសសម្រាប់ថ្ងៃទី១ខែធ្នូ៖ បង្ក្រាប២៣ករណី ឃាត់ខ្លួន៤៩នាក់

01-12-2019 17:51

(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩នេះបានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប២៣ករណី ក្នុងនោះករណីប្រើប្រាស់១៧ករណី និងជួញដូរ៦ករណី ឃាត់ខ្លួនជនសង្ស័យ៤៩នាក់។

របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃ១ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៨,៨៨១រណី ឃាត់មនុស្ស១៨,៦១២នាក់ (ស្រី១,២៣០នាក់) ក្នុងនោះមានជនបរទេស៣៨១នាក់ (ស្រី៦៣នាក់)៕