(ភ្នំពេញ)៖ ជនសង្ស័យម្នាក់នៅក្នុងមូលដ្ឋានជួញដូរគ្រឿងញៀនដ៏សកម្ម ត្រូវបានកម្លាំងនគរបាល នៃអធិការរដ្ឋានខណ្ឌពោធិ៍សែនជ័យ ចាប់ខ្លួន និងរឹបអូសថ្នាំប្រភេទម៉ាទឹកកកចំនួន ១០ កញ្ចប់ធំតូចផងដែរ។
ការចាប់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងនៅយប់នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅលើផ្លូវបេតុងមុខរោងចក្រប៊េរី ភូមិជម្ពូវ័នសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
មន្ត្រីនគរបាលបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ផេង សំនាង អាយុ២២ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិត្រពាំងយ៉ាប់ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
មន្ត្រីនគរបាលបានឲ្យដឹងថា កម្លាំងនគរបាលបានកំពុងល្បាតនៅក្នុងមូលដ្ឋានដើម្បីរក្សារការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ស្រាប់តែឃើញជនសង្ស័យខាងកំពុងឈលក់ធ្វើសកម្មភាព លក់ដូរគ្រឿងញៀន នៅលើផ្លូវបេតុងខាងក៏ធ្វើការឃាត់ខ្លួន ដើម្បីធ្វើការត្រួតពិនិត្យក៏បានប្រទះឃើញក្រាមសថ្លាចំនួន ១០កញ្ចប់ ធំ ១កញ្ចប់ តូចចំនួន ៩កញ្ចប់ ទើបកម្លាំងសមត្ថកិច្ចយើងធ្វើការឃាត់ខ្លួនភ្លាមៗតែម្តង។
បច្ចុប្បន្នជនសង្ស័យ រួមជាមួយនិងគ្រឿងញៀន ត្រូវបានបញ្ជូនមកកាន់ផ្នែកជំនាញគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕