(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យ ទី០១ ខែធ្នូ ឆ្នាំ២០១៩នេះ ក៏ដូចទៅនឹងថ្ងៃអាទិត្យសប្តាហ៍មុនៗដែរ Fresh News សូមលើកយក ព័ត៌មានសំខាន់ៗដែលកើតឡើង ក្នុង១សប្តាហ៍មកនេះ ចំនួន១០រឿង ដើម្បីផ្សាយរំលឹកជូនដល់មិត្តអ្នកអានទាំងអស់។
១៖ សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវឲ្យបងប្អូនជនរួមជាតិ និងមិត្តបរទេស ចូលរួមបរិច្ចាគដល់មន្ទីរពេទ្យកាល់ម៉ែត តាមរយៈប្រធានមន្ទីរពេទ្យដោយផ្ទាល់ទូរស័ព្ទ៖ 012 877 877 (ចុចអាន)
២៖ សម្តេចតេជោ ហ៊ុន សែន៖ ថវិកាសម្រាប់សាងសង់អគារ និងបំពាក់គ្រឿងបរិក្ខារនៅមន្ទីរពេទ្យកាល់ម៉ែត ប្រមូលបានជាង៦៤លានដុល្លារ រួមថវិការដ្ឋ៣០លានដុល្លារ, សរុបជាង៩៤លានដុល្លារ (ចុចអាន)
៣៖ អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា គាំទ្រវិធានការរបស់រដ្ឋបាលហុងកុង លើក្រុមបាតុករ ដើម្បីស្តារសណ្តាប់ធ្នាប់ហុងកុង ឱ្យល្អប្រសើរឡើងវិញ (ចុចអាន)
៤៖ សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតឆ្លើយតបទៅប្រធានាធិបតី ដូណាល់ ត្រាំ និងយល់ព្រមឲ្យក្រុមការងារនៃប្រទេសទាំងពីរធ្វើកិច្ចការជាមួយគ្នា ដើម្បីស្តារទំនុកចិត្ត និងកសាងចំណងមិត្តភាពឡើងវិញ (ចុចអាន)
៥៖ សម្តេចតេជោ ហ៊ុន សែន បន្តលុបចោលកម្មវិធីមួយចំនួន សម្រាប់ចុងសប្តាហ៍នេះ និងសប្តាហ៍ក្រោយ ដើម្បីថែទាំម្តាយក្មេក ក្នុងស្ថានភាពនៃការបន្តសង្គ្រោះបន្ទាន់ (ចុចអាន)
៦៖ ខុទ្ទកាល័យលោក កឹម សុខា បដិសេធដាច់អហង្ការព័ត៌មានដែលថា «លោក កឹម សុខា និងលោក សម រង្ស៉ី ទូរស័ព្ទសួរសុខទុក្ខគ្នា» (ចុចអាន)
៧៖ គណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ ត្រៀមច្របាច់បញ្ចូលគ្នាជាថ្មី (ចុចអាន)
៨៖ ប្រធានាធិបតីកូរ៉េខាងត្បូង អរគុណសម្តេចតេជោ ហ៊ុន សែន ផ្តួចផ្តើមឱ្យមានកិច្ចប្រជុំកំពូលមេគង្គ-សាធារណរដ្ឋកូរ៉េ (ចុចអាន)
៩៖ រដ្ឋសភាអនុម័តទាំងស្រុង លើសេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០២០ (ចុចអាន)
១០៖ មនុស្សជំនិត អេង ឆៃអ៊ាង ចូលសារភាពទោសកំហុស និងទម្លាយផែនការអាក្រក់របស់ទណ្ឌិត សម រង្ស៉ី ដែលកៀរគរពលករខ្មែរនៅប្រទេសថៃ ធ្វើរដ្ឋប្រហារផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ (ចុចអាន)