Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក គីម រិទ្ធី៖ បុព្វបុរសយើង បានលះបង់ច្រើនណាស់ ដោយយកជីវិតធ្វើជាដើមទុន ក្នុងការស្វែងរកសន្តិភាព សេរីភាពជូនជាតិ

30-11-2019 16:52

(កណ្តាល)៖ លោក គីមរិទ្ធី អភិបាលរងខេត្តកណ្ដាល និងជាប្រធាន ស.ស.យ.ក ខេត្តកណ្តាល បានលើកឡើងថា បព្វបុរសយើងបានលះបង់ច្រើនណាស់ ដោយយកជីវិតធ្វើជាដើមទុន ក្នុងការស្វែងរកសន្តិភាព សេរីភាពជូនជាតិ និងប្រជាជនរហូតមកដល់ពេលបច្ចុប្បន្ននេះ ធ្វើឲ្យយើងមានអ្វីៗគ្រប់បែបយ៉ាង ដូចសព្វថ្ងៃនេះ។

លោកថ្លែងយ៉ាងដូច្នេះ នៅក្នុងពិធីជួបសំណេះសំណាលចែករំលែកបទពិសោធន៍ការងារស្ម័គ្រចិត្តរបស់យុវជនក្រុងតាខ្មៅ និងចូលរួម អបអរសាទរខួប ៤១ឆ្នាំនៃការបង្កើត សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលា ខេត្តកណ្តាល។

លោក គីម រិទ្ធី បានបញ្ជាក់ថា កាលពី ៤១ឆ្នាំមុន បុព្វបុរសយើងជំនាន់នោះ ដែលត្រូវជាឪពុកជាម្ដាយ ជីដូនជីតារបស់យើង បានក្រោកឈរឡើងធ្វើចលនារំដោះជាតិ អោយរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត នៅថ្ងៃ៧ មករា ១៩៧៩ ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ,សម្ដេចចក្រី ហេង សំរិន, សម្ដេចពោធិសាល ជា ស៊ីម និងបុព្វបុរសរបស់យើងជាច្រើនទៀត។

លោកប្រធានបានអំពាវនាវឲ្យបណ្តាញយុវជនទូទាំងក្រុងតាខ្មៅ ត្រូវរួមសាមគ្គីភាពគ្នាជាធ្លុងមួយ ជាក្រុមគ្រួសារមួយ ដើម្បីជួយថែរក្សាកេរ្តិ៍មរតកដូនតា បុព្វបុរស យើង និងប្ដេជ្ញារួមគ្នា ការពារប្រទេសជាតិឲ្យបានគង់វង្ស៕