(ភ្នំពេញ)៖ ក្រុមហ៊ុនមីឆែលីន (Michelin) ដែលជាក្រុមហ៊ុនផលិតសំបកកង់រថយន្ត ដែលមានគុណភាពខ្ពស់លំដាប់ពិភពលោកមកពីប្រទេសបារាំង បានធ្វើការបើកសម្ពោធសំបកកង់ រថយន្តម៉ាកថ្មី២ប្រភេទទៀតហើយ គឺ MICHELIN Energy XM2+ និង MICHELIN Pilot Sport 4 SUV ដែលសំបកកង់ទាំង២នេះផ្សំឡើងពីសមាសធាតុស៊ីលីកាថ្មី ដែលជួយឱ្យសំបកកង់ទាំងពីរផ្តល់នូវចម្ងាយហ្វ្រាំងជិតជាងមុន ការខាំជាប់នឹងផ្លូវកាន់តែល្អ និងរត់បានចម្ងាយកាន់តែឆ្ងាយ។

ពិធីបើកសម្ពោធសំបកកង់រថយន្តម៉ាកថ្មី២ប្រភេទបានធ្វើឡើងនារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខាភ្នំពេញ។ សំបកកង់ Michelin ត្រូវបានរចនាឡើងដើម្បីរក្សាផ្តល់នូវគុណភាព សុវត្ថិភាព និងសមត្ថភាពខ្ពស់សូម្បីតែនៅពេលដែលសំបកកង់សឹកក៏ដោយ ហើយវាបានផ្តោតលើអ្នកប្រើប្រាស់ដែលកំពុងស្វែងរក សំបកកង់ដែលមានគុណភាពខ្ពស់ សុវត្ថិភាពខ្ពស់ និងអាយុកាលប្រើប្រាស់បានយូរ។

លោក Tim Mitchell ជាប្រធានការិយាល័យប្រចាំនៅប្រទេសកម្ពុជា បានឱ្យដឹងថា សំបកកង់រថយន្ត MICHELIN Energy XM2+ បានបង្កើនគុណភាព និងបច្ចេកវិទ្យា លើសសំបកកង់ជំនាន់មុនគឺ MICHELIN Energy XM2 ដែលជាសំបកកង់ឈានមុខគេនៅលើទីផ្សារធំរយៈពេល ៨ឆ្នាំជាប់ៗគ្នានៅក្នុងទិដ្ឋភាពខុសៗគ្នា។ សំបកកង់នេះផលិតឡើងសម្រាប់ការប្រើប្រាស់យូរអង្វែង ហើយមិនត្រឹមតែប៉ុណ្ណោះសមត្ថភាពថាមពលនៃការចាប់ហ្រ្វាំងលឿនដូចរន្ទះ របស់សំបកកង់នេះ គឺរក្សាគុណភាពសំបកកង់ក្នុងកម្រិតមួយខ្ពស់ផងដែរ ទោះបីជាបន្ទាប់ពីវាត្រូវបានប្រើប្រាស់អស់រយៈពេលជាយូរហើយក៏ដោយ។

សំបកកង់រថយន្ត MICHELIN Energy XM2+ ស័ក្ដិសមបំផុតសម្រាប់រថយន្តទេសចរណ៍ធុនតូច និងមធ្យម ដោយវាត្រូវបានផលិតយ៉ាងយកចិត្តទុកដាក់ ដើម្បីផ្តល់នូវ សមត្ថភាពខ្ពស់ជាងសំបកកង់ជំនាន់មុនៗ នៅពេលចាប់ហ្រ្វាំងលើផ្លូវសើម ដោយផ្ដល់នូវសុវត្ថិភាពខ្ពស់បំផុតទាំងពេលនៅថ្មី និងពេញមួយអាយុកាលប្រើប្រាស់តែម្ដង។

លោក Tim Mitchell បានបញ្ជាក់ទៀតថា ចំណែកសំបកកង់រថយន្តម៉ាកថ្មី MICHELIN Pilot Sport 4 SUV បានបំពាក់នូវក្រឡាបែប asymmetrical tread design, ដែលក្រឡាកង់ខាងក្រៅគឺផលិតឡើងសម្រាប់ស្ថានភាពផ្លូវស្ងួត និងក្រឡាខាងក្នុងសម្រាប់ស្ថានភាពផ្លូវសើម ហើយការលាយបញ្ចូលគ្នានៃសមាសភាគក្រឡាដ៏ទំនើបនៃអ៊ីឡាស្តូមែ(1) និងស៊ីលីកាម៉ដ្ឋ ដែលអាចដំណើរការល្អ និងប្រកបដោយភាពច្នៃប្រឌិត សម្រាប់ផ្ទៃប៉ះរបស់សំបកកង់ទៅនឹងផ្លួវបានយ៉ាងប្រសើរបំផុត ព្រមធ្វើការខាំជាប់នឹងផ្លូវបានយ៉ាងល្អផងដែរ។

លោកបានបន្ថែមថា បន្ថែមពីលើចង្អូរក្រឡាដែលរចនាឡើងជាមួយនឹងក្រឡាកាន់តែរឹងមាំ និងបង្កើនភាពភាពខាំជាប់នឹងផ្លូវនៃផ្នែកសងខាងសំបកកង់បានល្អ ក្រឡាសំបកកង់នេះក៏ត្រូវបានបំពាក់នូវបច្ចេកវិទ្យាឆ្លើយតបរហ័ស និងក្រវ៉ាត់សំបកកង់ដែលមានការពង្រឹងដោយកម្លាំងហាយប្រ៊ីដ ដែលផលិតចេញពីអារ៉ាមីត (aramid) និងនីឡុង សម្រាប់ធ្វើឱ្យការបើកបរកាន់តែកាន់ល្អផងដែរ។

លោក ម៉េង រិទ្ធិពល ប្រធានផ្នែកលក់សំបកកង់ MICHELIN បានឱ្យដឹងដែរថា ក្រុមហ៊ុន WorldBridge Trading Co., Ltd. បាននាំយកសំបកកង់រថយន្តទាំង២ប្រភេទនេះ មកលក់នៅកម្ពុជា ហើយសំបកកង់ទាំង២នេះ ដែលសាកសមបំផុតសំរាប់ស្ថានភាពផ្លូវនៅកម្ពុជា ដែលវាមានការរួមបញ្ចូលនូវសមាសធាតុស៊ីលីកាថ្មី ដែលអាចធ្វើឱ្យសាច់ កៅស៊ូអាចប្រើបានយូរ ហើយបានជួយធ្វើកាត់បន្តយគំលាត នៃការអួសក្នុងពេលចាប់ហ្វ្រាំងឱ្យស៊ីល្អ នៅលើស្ថានភាពផ្លូវសើមត្រឹម ១.៥ម៉ែត្រប៉ុននោះ នៅពេលសំបក នៅថ្មី និង២.៦ម៉ែត្រ នៅពេលសំបកកង់សឹក បើប្រៀបធៀបទៅនឹងកម្រិតមធ្យម របស់ក្រុមហ៊ុនផលិតសំបកកង់រថយន្តប្រណីតដទៃផ្សេងៗទៀត ហើយសំបកកង់រថយន្ត នេះ ប្រើប្រាស់បានកាន់តែយូរជាងមុន២៥% បើធៀបនឹងអាយុកាលប្រើប្រាស់គិតជាមធ្យម នៃសំបកកង់ប្រណីតរបស់គូប្រកួតប្រជែងផងដែរ។

សូមបញ្ជាក់ថា នៅក្នុងប្រទេសកម្ពុជា អាចរកជាវសំបកកង់ស៊េរីថ្មី MICHELIN Energy XM2+ នេះបាននៅ TYREPLUS យាន្តដ្ឋាន និងដេប៉ូលក់សំបកកង់ផ្សេងៗ ដែលមានស្លាកសញ្ញា Michelin ដែលមាននៅទូទាំងប្រទេសជាមួយនឹងជំរើសជាច្រើនទំហំ រហូតដល់៣០ លេខកង់ ចាប់ពីយ៉ាន់ទំហំ១៤ ទៅ១៦អ៊ីញ។ នៅក្នុងកម្មវិធី សម្ពោធផលិតផលថ្មីនេះ រាល់ការទិញសំបកកង់ចំនួន 4គ្រប់ នៃម៉ូឌែលថ្មីទាំងពីរនិងទទួលបានម៉ាស៊ីនបូមខ្យល់ដែលមានគុណភាពខ្ពស់ពី Michelin 1ភ្លាម។
Michelin និង BFGoodrich នាំចូលផ្តាប់មុខដោយ WorldBridge Trading Co., Ltd. សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ www.michelin.com.kh៕