(ភ្នំពេញ)៖ ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ បានប្រារព្ធពិធីបើកសម្ពោធការិយាល័យលក់សំបុត្រថ្មីមួយនៅក្នុងអាគារ ព្រីនភ្នំពេញ (Prince Phnom Penh Tower) ដែលមានការចូលរួមពី ប្រធានផ្នែកពាណិ្ជកម្ម របស់អាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ និងតំណាងទីភ្នាក់ងារទេសចរណ៍នានា។

នាយកផ្នែកពាណិជ្ជកម្មរបស់ក្រុមហ៊ុន អាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះភ្នាក់ងារ និងអតិថិជនទាំងអស់ ដែលបានចូលរួមក្នុងពិធីនោះ។

បន្ទាប់មក លោកបានលើកឡើងថា ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុករបស់កម្ពុជា ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ បានប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍទីផ្សារចាប់តាំងពីការបើកជើងហោះហើរដំបូងនៅខែកក្កដាឆ្នាំ ២០១៨ ។

បច្ចុប្បន្នក្រុមហ៊ុននេះដំណើរការជាមួយយន្ដហោះ Airbus A319 ចំនួន ៣ គ្រឿងនិងយន្ដហោះ Airbus A320 មួយគ្រឿងដើម្បីបម្រើដល់ការហោះហើរទៅកាន់គោលដៅក្នុង និងក្រៅស្រុកជាច្រើនរួមមាន ភ្នំពេញ សៀមរាប ក្រុងព្រះសីហនុ ម៉ាកាវ បាងកក ហ្វូចូវ វិនចូវ ជាដើម។

រហូតមកដល់ពេលនេះ ក្រុមហ៊ុនបានបំរើ និងដឹកជញ្ជូនអ្នកដំណើរជាង ៤០០០០០នាក់ ដោយសុវត្ថិភាពទៅកាន់គោលដៅរបស់ពួកគេ។

ជាមួយនឹងការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ក្រុមហ៊ុននិងការកែលំអបណ្តាញផ្លូវហោះហើរ ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ បានបង្កើត និង ដាក់ឱ្យប្រើប្រាស់ការិយាល័យលក់សំបុត្រកណ្តាលក្រុងជាផ្លូវការនៅក្នុងអាគារ Prince Phnom Penh Tower ដើម្បីផ្តល់នូវសេវាកម្មប្រកបដោយគុណភាពនិងភាពងាយស្រួលជាងមុនដល់ភ្នាក់ងារទេសចរណ៍និងអតិថិជនជាមួយនិងសេវាអតិថិជនដ៏ល្អ។

ការិយាល័យលក់សំបុត្រក្នុងក្រុងនេះ មិនត្រឹមតែផ្តល់ភាពងាយស្រួលដល់អ្នកដំណើរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌាអ៊ែវ៉េ ដើម្បីបង្កើតបណ្តាញផ្លូវធំទូលាយដែលគ្របដណ្តប់ទាំងប្រទេសចិននិងអាស៊ាន និងនៅលើពិភពលោកដែលប្រើប្រាស់រាជធានីភ្នំពេញជាមជ្ឈមណ្ឌល។

បនា្ទប់មកតាមការអញ្ចើញរបស់ពិធីករប្រធានគ្រប់គ្រងពាណិជ្ជកម្មនៃក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ បានប្រារព្ធពិធីកាត់ខ្សែបូរដើម្បីអបអរសាទរការបើកការិយាល័យលក់សំបុត្រកណ្តាលទីក្រុង ជាផ្លូវការ។

បុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ បានចែកកាដូដល់ភ្ញៀវក្នុងពិធីអ្នកដែលបានទិញសំបុត្រនៅថ្ងៃតែមួយនឹងទទួលបាននូវបន្តោងសោរ ក្រៅពីនេះក៏មានការចាប់ឆ្នោតផ្សងសំណាងផងដែរ ការចែកជូននេះ ត្រូវបានធ្វើឡើងនៅថ្ងៃដដែលនៅការិយាល័យលក់សំបុត្រ សម្រាប់ភ្ញៀវគ្រប់រូបដែលមកទិញសំបុត្រ។

ភ្ញៀវទាំងអស់ ដែលបានមកមើលការិយាល័យមានការរំភើប និងរីករាយដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះ។ ការិយាល័យលក់សំបុត្រក្រុង មានទីតាំងស្ថិតនៅជាន់ក្រោមនៃ (Prince Phnom Penh Tower) ដែលជាអគារមួយដែលស្ថិតនៅទីតាំងដែលមានការទទួលស្គាល់ជាសាធារណៈ៕

ការិយាល័យលក់សំបុត្រក្រុង៖ ជាន់ទីមួយ អាគារ ព្រីនភ្នំពេញ (Prince Phnom Penh Tower) ផ្ទះលេខ ៤៤៥ មហាវិថីព្រះមុនីវង្ស រាជធានីភ្នំពេញ ទូរស័ព្ទ៖ ០៩៦ ៨៥២ ៥៥៥៥ /០៧៦ ៧៥២ ៥៥៥៥/ ០៧៦ ៩៤២ ៥៥៥៥ / ០៩៦ ៧៥២ ៥៥៥៥
និងការិយាល័យក្វាងចូវប្រទេសចិន៖
+៨៦ 020 ៣១២៣ ៦២៤៦ / + ៨៦ 020 ៨៧៤៨ ៦៥៨៩

ភ្នាក់ងារលក់សំបុត្រ និងភ្នាក់ងារទេសចរណ៍ក៏អាចរកបានដើម្បីកក់សំបុត្ររបស់ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េគេហទំព័រ www.cambodia-airways.com
Facebook: @CambodiaAirways
WeChat:柬埔寨航空 Weibo:@柬埔寨航空