(ភ្នំពេញ)៖ លោក កែវ សុធា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាមួយដោយបញ្ជាឲ្យលោកឧកញ៉ា លី សាយឃាង ចូលខ្លួនឆ្លើយបំភ្លឺក្នុង សំណុំរឿងព្រហ្មទណ្ឌពីបទ បំភាន់មន្ត្រីសុរិយោដីក្នុងការបំពេញបេសកកម្ម ឬបំភាន់អាជ្ញាធរក្នុងការចុះបញ្ជីដីលួចលក់ ឬលួចបញ្ចាំអចលនវត្ថុដែលមិនមែនជារបស់ខ្លួន និង រំលោភលើទំនុកចិត្ត តាមបណ្ដឹងរបស់ឈ្មោះ បាន ម៉េងទូច។
ដីកាបញ្ជាឲ្យចូលខ្លួនបានបង្គាប់ឲ្យលោកឧកញ៉ា លី សាយឃាង ភេទប្រុស អាយុ ៥៦ឆ្នាំ ចូលខ្លួនឆ្លើយឲ្យបានមុនថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩។
ដីកាបញ្ជាឲ្យចូលខ្លួនរបស់លោកព្រះរាជអាជ្ញា កែវ សុធា បានអនុញ្ញាតឲ្យមន្ត្រីនគរបាល យុត្តិធម៌ ប្រើប្រាស់កម្លាំងសាធារណៈដើម្បីបង្ខំបុគ្គល (ឧកញ៉ា លី សាយឃាង) ឲ្យចូលបង្ហាញខ្លួនបាន៕