(ភ្នំពេញ)៖ ទីបំផុត Galaxy Fold ដែលជាកំពូលទូរស័ព្ទប្រកបដោយភាពថ្លៃថ្នូរ និងរចនាបថថ្មី បានបង្ហាញមុខជាផ្លូវការនៅកម្ពុជាហើយ។ សម្រាប់អតិថិជនទូទៅ Galaxy Fold គឺជាអភូតហេតុពិសេស ដែលលើសពីការរំពឹងទុក ព្រោះ Galaxy Fold គឺជាសមិទ្ធិផលរបស់គំនិតច្នៃប្រឌិតពិសេស និងបច្ចេកវិទ្យាកំរិតខ្ពស់បំផុត។

អតិថិជនទូទៅតែងតែរំពឹងថា នឹងមានឱកាសបានកាន់ និងបានទទួលបទពិសោធន៍ប្រើប្រាស់សាកល្បង និងបើអាចក្លាយជាម្ចាស់របស់ Galaxy Fold ផងដែរ ។ពេលនេះ ក្តីរំពឹងបានក្លាយជាការពិត!

នៅក្នុងវេទិកាដាក់តាំងបង្ហាញផលិតផលអេឡិកត្រូនិក Galaxy Fold បានបង្កើតនូវព្រឹត្តិការណ៍កក្រើករញ្ជួយពាសពេញពិភពលោក ជាមួយនឹងបច្ចេកវិទ្យាពិសេស Infinity Flex Display ដែលអាចឲ្យយើងបត់ ឫលាទូរស័ព្ទបានតាមតម្រូវការ ដូចជាការនិយាយទូរស័ព្ទ ការអាន ឫការកំសាន្តផ្សេងៗ។

ពេលបើកលាទូរស័ព្ទ Galaxy Fold មានកញ្ចក់ដែលមានទំហំ 7.3 អ៊ីញ ជាមួយនឹងកំរិតភាពច្បាស់របស់អេក្រង់ 2152*1536 គួបផ្សំនឹងបច្ចេកវិទ្យា Dynamic AMOLED ដែលធ្វើឲ្យពន្លឺច្បាស់ស្រទន់ ។ Galaxy Fold មានកាម៉េរាសរុប6គ្រាប់, កាមេរ៉ាខាងមុខ1គ្រាប់ ទំហំ10 មេហ្គាពិចសែល សម្រាប់ធ្វើការសែលហ្វីពេលបិទទូរស័ព្ទ។

ពេលបើកលាទូរស័ព្ទ កាមេរ៉ាខាងក្នុងមាន 2គ្រាប់ សម្រាប់ការថតសែលហ្វី (10 មេហ្គាពិចសែល) និង សម្រាប់ការថត Live Focus (8 មេហ្គាពិចសែល)។ កាមេរ៉ាខាងក្រោយមាន 3 គ្រាប់ កាមេរ៉ាសំរាប់ការថត Ultra Wide (16 មេហ្គាពិចសែល) កាមេរ៉ាគោល (12 មេហ្គាពិចសែល-Dual Pixel)និង កាមេរ៉ាសំរាប់ zoom (12 មេហ្គាពិចសែល)។

ជាមួយនឹងកាមេរ៉ាទាំង 6នេះ Galaxy Fold ផ្តល់នូវរូបភាពច្បាស់ល្អសម្រាប់ការថតគ្រប់ពេលវេលាគ្រប់ទីកន្លែង។ Galaxy Fold បំពាក់នូវអង្គគណនា RAM ទំហំ 12GB និង មានអង្គចងចាំដែលមានទំហំផ្ទុក 512GMB ។ លើសពីនេះ Galaxy Fold ក៏បានបំពាក់នូវថ្ម ដែលមានទំហំធំរហូតដល់ 4,380mAh ចំនួន 2គ្រាប់ ដែលអាចឲ្យយើងប្រើប្រាស់លើសពីតម្រូវការដោយគ្មានបារម្ភ៕

ដូច្នេះ សូមរូសរាន់ទៅកាន់ហាងលក់ទូរស័ព្ទធំៗដែលនៅជិតលោកអ្នក ដើម្បីទទួលបទពិសោធន៍ពិសេស និងធ្វើការជាវ Galaxy Fold ព្រោះស្តុកមានកំណត់!