(ភ្នំពេញ)៖ ដោយមានកិច្ចសហការល្អជាមួយសាកលវិទ្យាល័យជាតិកៅស៊ុងនៃវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាសាលាក្រោយឧត្តមនៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុប បានរៀបចំកម្មវិធីបោះជំរុំSummer School ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាកលវិទ្យាល័យជាតិកៅស៊ុងនៃវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា(National Kaohsiung University of Science and Technology) លើកោះតៃវ៉ាន់។
កម្មវិធីនេះ មានគណៈប្រតិភូនិស្សិតថ្នាក់ក្រោយបរិញ្ញាបត្រចំនួន២៧រូបចូលរួម និងដឹកនាំដោយលោកបណ្ឌិត ជាសុភាព សាកលវិទ្យាធិការនៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុបនិងសម្របសម្រួលដោយ លោកបណ្ឌិត ស៊ូ វាសនា សាស្រ្តាចារ្យនៃវិទ្យាល័យអាស៊ីអឺរ៉ុប និងសាស្រ្តាចារ្យបណ្ឌិត កាវជួយចុង ព្រឹទ្ធបុរសរងនៃមហាវិទ្យាល័យទំនាក់ទំនងអន្តរជាតិសាកលវិទ្យាល័យជាតិកៅស៊ុងនៃវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា។
ក្នុងរយៈពេល១សប្តាហ៍នៃកម្មវិធីនេះ និស្សិតអាស៊ីអឺរ៉ុបបានសិក្សាស្រាវជ្រាវ និងទទួលបាននូវបច្ចេកទេសព្រមទាំងបទពិសោធន៍ជាច្រើនពីសាកលវិទ្យាល័យជាតិកៅស៊ុងនៃវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាក្នុងការបណ្តុះបណ្តាលផ្លាស់ប្តូរបទពិសោធន៍វប្បធម៌គ្នាទៅវិញទៅមក ជាពិសេសគណៈប្រតិភូបានចុះទស្សនកិច្ចតាមគ្រប់ Campusរបស់សាកលវិទ្យា- និងបានចូលរួមប្រកួតមិត្តភាពកីឡាបាល់ទះផ្លាស់ប្តូរ បទពិសោធន៍គ្នាពីរបៀបហែលទឹក និងសង្រ្គោះបឋមដល់អ្នកហែលទឹក។
ក្នុងឱកាសនោះ ក៏បានចុះទស្សនកិច្ចសិក្សាពីរបៀបរៀបចំលក់ និងរៀបចំកញ្ចប់ទេសចរណ៍ការដឹកនាំភ្ញៀវទេសចរណ៍ នៅតំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត ការរៀបចំនិងលក់នៅផ្សាររាត្រី សិក្សាពីសារមន្ទីរជាតិជីវសាស្រ្ត និងចិញ្ចឹមសត្វសមុទ្រគ្រប់ប្រភេទ ក្នុងការរៀបចំបង្ហាញការចិញ្ចឹមថែរក្សាសត្វសមុទ្រទាំងនោះ ឱ្យភ្ញៀវទេសចរណ៍បានទស្សនាទស្សនកិច្ច កសិដ្ឋានចិញ្ចឹមអយស្ទ័រ ដោយសិក្សាពីរបៀបចិញ្ចឹមថែរក្សារការពារ, ការរៀបចំកញ្ចប់ឱ្យភ្ញៀវទេសចរណ៍ទស្សនា និងទទួលទានអយស្ទ័រ។
បន្ថែមពីលើនេះទៀត គណៈប្រតិភូនិស្សិតថ្នាក់ក្រោយបរិញ្ញាបត្រនៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ក៏បានស្វែងយល់នៅការិយាល័យរដ្ឋាភិបាលកិច្ចការកម្លាំងពលកម្មក្នុងទីក្រុង កៅស៊ុង ពីការងារអប់រំខាងកម្លាំងពលកម្មទស្សនកិច្ចសិក្សាស្វែងយល់ ពីការធ្វើទីផ្សារសង្វាក់ផលិតកម្មការគ្រប់គ្រង និងការនាំចេញម៉ាស៊ីនហាត់ប្រាណសម្រាប់មនុស្សធម្មតា និងសម្រាប់អ្នកជំងឺទៅកាន់ទីផ្សារអឺរ៉ុបសហរដ្ឋអាមេរិកអាស៊ី និងចិនរបស់ក្រុមហ៊ុនSports Art Fitness។
លើសពីនោះ ចុះទៅសិក្សាស្រាវជ្រាវនៅវិទ្យាស្ថានជាតិកសិកម្មតៃវ៉ាន់ ពីរបៀបដាំថែរក្សាព្យាបាលបង្កាត់ពូជដំណាំហូបផ្លែ និងបន្លែបង្ការគ្រប់មុខ ជាពិសេសរបៀបដាំស្វាយប៉ោមឱ្យរស់ឱ្យបានជារៀងរហូតមិនចេះស្លាប់ដើមនិងទទួលបានផលគ្រប់រដូវ។
មុននឹងបញ្ចប់ទស្សនកិច្ចគណៈប្រតិភូ បានទៅវិទ្យាស្ថានស្រាវជ្រាវបច្ចេកវិទ្យាឧស្សាហកម្ម I.T.R.I ទទួលបាននូវមូលដ្ឋានគំនិតចំណេះសំខាន់ៗនិងបានស្វែងយល់ពីបច្ចេកវិទ្យាចុងក្រោយនៃបដិវត្តន៍ឧស្សាហកម្ម 4.0 ដើម្បីផ្សារភ្ជាប់រវាងទ្រឹស្តី និងការអនុវត្តន៍ ផ្ទាល់ និងរបកគំឃេីញថ្មីនៃ បច្ចេកវិទ្យា និងស្វែងយល់ពីបច្ចេកវិទ្យាចុងក្រោយដូចជាប្រព័ន្ធការពារមហារីក ការចាក់ស្ទីមសែលក្នុងវិស័យវិជ្ជសាស្រ្ត ។
ដេីម្បីឲ្យអ្នកជំងឺកាត់បន្ថយការប្រេីប្រាស់ថ្នាំពេទ្យ ឬបឈ្ឈប់/រាលដាលជំងឺ , ប្រព័ន្ធចំរោះទឹកស្អាត, ឌ្រូនសម្រាប់យោធា និងពាណិជ្ចកម្ម ប្រព័ន្ធច្រោះជាតិពុលក្នុងបរិយាកាស និងគម្រូប្រព័ន្ធអេឡិចត្រនិកដ៏ទំនើបចុងក្រោយសម្រាប់ដៃគូសហគ្រាសខ្នាតធំ , Smart home, Clean environment, បច្ចេកវិទ្យា LED, បច្ចេកវិទ្យាប្រេីប្រាស់ C02 និងកាត់បន្ថយការប្រេីប្រាស់ទឹកច្រេីន, សរសេរកម្មវិធីសម្រាប់ទូរស័ព្ទដៃ ជាដេីម។ល។
សូមបញ្ជាក់ផងដែរថា វគ្គសិក្សាថ្មីសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យអាស៊ីអឺរ៉ុបនឹងចាប់ផ្តើមនៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២០ សម្រាប់វគ្គចន្ទ-សុក្រ និងនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០ សម្រាប់វគ្គចុងសប្តាហ៍៕