(ភ្នំពេញ)៖ គ្រូបង្រៀននៅស្រុកស្ទឹងសែន ខេត្តកំពង់ធំម្នាក់ លោកស្រី ឈួន សុខឃី បានទៅចូលរួមកម្មវិធីឡើងផ្ទះបងស្រីរបស់គាត់ នៅក្រុងប៉ោយប៉ែតកាលពីថ្ងៃទី២២ ខែវិច្ឆិកានេះ បានមានសំណាងធំត្រូវរង្វាន់៤០លានរៀលពីភេសជ្ជៈប៉ូវកម្លាំងវើក WURKZ។
លោកស្រីថ្លែងថា៖ «ម៉ោងប្រហែល១រសៀល ខ្ញុំជិះពីកំពង់ធំទៅប៉ោយប៉ែត ចម្ងាយក៏ឆ្ងាយគួរសមដែរ ខ្ញុំអស់កម្លាំងពេកក៏ចង់ហូបវើក WURKZ ដើម្បីប៉ូវកម្លាំងព្រោះជិតដល់ពេលល្ងាចទទួលភ្ញៀវហើយ ដល់តែគាស់ភ្លាមចេញមក៤០លានរៀល ខ្ញុំអរឡើងនិយាយលែងចេញទៅហើយថ្ងៃនោះ»។
លោកស្រីបញ្ចាក់ថា ទឹកប្រាក់ដ៏ច្រើននេះ គាត់នឹងយកទៅបើកមុខរបរជាដេប៉ូលក់ភេសជ្ជៈព្រោះផ្ទះនៅជាប់ថ្នល់ស្រាប់ ហើយមុខរបរនេះជាមុខរបរកំពុងកាក់កបនៅស្រុកស្ទឹងសែន។
លោក ស្រីឃី ថា៖ «គម្រោងចង់បើករកស៊ីនេះមានយូរហើយ។ ខ្ញុំក៏ចង់រកស៊ី ប៉ាវាក៏ចង់រកស៊ី ដល់តែកូនក៏ឱ្យគ្នារៀនជំនាញរកស៊ីដែរ គ្រប់យ៉ាង, ចិត្ត និងកាយត្រៀមរួចអស់ហើយ នៅឡើយតែលុយ តែពេលនេះលុយក៏មាន មានអីត្រូវគិតទៀត»៕