(ភ្នំពេញ)៖ Raheem Sterling ក៏ជាកីឡាករដ៏ខ្លាំងម្នាក់ ដែលពិភពលោកទទួលស្គាល់ មិនចាញ់កីឡាករសុឆ្ទៈរបស់ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ពីររូបផ្សេងទៀត មានដូចជា Gabriel Jesus និង Riyad Mahrez។
ដូច្នេះ តោះទៅស្គាល់អំពីប្រវត្តិរបស់កីឡាករកើតនៅប្រទេសចាម៉ៃកាទាំងអស់គ្នា៖
* Raheem Sterling កើតនៅឆ្នាំ១៩៩៤ បច្ចុប្បន្នមានអាយុ ២៥ឆ្នាំ ។
* ជាកីឡាករបាល់ទាត់អាជីពដែលធ្លាប់លេងជាខ្សែបម្រើស្លាប និងខ្សែប្រយុទ្ធសម្រាប់ក្លឹបនៅ Premier League គឺ Manchester City និងជាកីឡាករក្នុងក្រុមជម្រើសជាតិអង់គ្លេសផងដែរ។ លោកត្រូវបានគេចាត់ទុកថាជាកីឡាករល្អបំផុតម្នាក់នៅលើពិភពលោក។
* ចូលលេងដំបូងនៅក្លឹប Queen Park Rangers ក្រោយមកដូរទៅលេងឱ្យក្រុម Liverpool វិញនៅឆ្នាំ២០១០។
* ឆ្នាំ២០១៤ លោកបានទទួលពានរង្វាន់ក្មេងប្រុសមាស។
* ឆ្នាំ២០១៥ ក្រោយមានជម្លោះលើកុងត្រាចាស់ Manchester City បានទិញលោកចូលមកលេងក្នុងតម្លៃប្រហែល៤៩លានផោន ប្រមាណ៦២លានដុល្លារ ដែលកាលណោះរាប់ថា ជាតម្លៃដែលថ្លៃកប់ពពកមិនធ្លាប់មាន សម្រាប់កីឡាករអង់គ្លេសម្នាក់។
* លោកបានជួយក្រុម Manchester City ឈ្នះជើងឯកលីគកំពូលអង់គ្លេសរដូវកាល ២០១៧-១៨ និង ២០១៨-១៩ ។ ក្នុងរដូវកាល ២០១៨-១៩ លោកបានឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំ PFA និងពានរង្វាន់ FWA។
* លោកបានជាប់ជាកីឡាករជម្រើសជាតិអង់គ្លេស លេងក្នុងព្រឹត្តិការណ៍ FIFA World Cup ២០១៤ និង ២០១៨ និងនៅឆ្នាំ ២០១៦ ជាជើងឯកបាល់ទាត់អ៊ឺរ៉ុបផងដែរ។
* នៅក្នុងក្លឹបបច្ចុប្បន្ន Raheem លេងបាន៥រដូវកាលហើយ ដោយលេងបាន២២៩ ប្រកួត និងរកគ្រាប់បាល់បាន៨៧គ្រាប់។
* ក្នុងរដូវកាល២០១៩-២០២០ Raheem Sterling រកបាន២៥គ្រាប់ រហូតមកដល់ពេលនេះ៕