(ភ្នំពេញ)៖ រសៀលថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រតេស បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទអង្គសិក្ខាសាលា ស្តីពីប្រតិបត្តិការបច្ចេកវិទ្យា។
សិក្ខាសាលានេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់មេបញ្ជាការរង, ឧត្តមេសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាអគ្គស្នងការដ្ឋាននគរបាលជាតិ, លោក ឧត្តមសេនីយ៍ទោ អៀលី សក្តិ នាយកមជ្ឈមណ្ឌលហ្វឹកហ្វឺនជួសជុលបញ្ជូនសារក្រសួងការពារជាតិ, នាយ នាយរងសេនាធិការ, ស្នងការ ស្នងការរង នាយកវិទ្យាស្ថាន នាយកមជ្ឈមណ្ឌល មេបញ្ជាការកងរាជអាវុធហត្ថរាជធានី-ខេត្ត នាយ នាយរងការិយាល័យ នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត៕