(ភ្នំពេញ)៖ ដោយសម្លឹងឃើញកំណើន នៃការប្រើប្រាស់គ្រឿងចក្រ មានការកើនឡើងជាលំដាប់ ក៏ដូចជាដើម្បីចូលរួមជួយសម្រួលដល់វិស័យនានាជាច្រើន ក្នុងការអភិវឌ្ឍន៍កម្ពុជា ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា (KNN Cambodia) បានបង្កើតនូវវគ្គបណ្តុះបណ្តាលថ្មីមួយ ក្នុងគោលបំណងបង្ហាញពី វិធីសាស្ត្រប្រើប្រាស់ និងថែទាំ អេស្កាវ៉ាទ័រ និងសាស័រ ឲ្យបានចំណេញបំផុត ដើម្បីឆ្លើយតបទៅនឹងកំណើនឡើងនៃគ្រឿងចក្រ និងការចង់ឲ្យមានការប្រើប្រាស់ស្របតាមស្តង់ដារបច្ចេកទេស ដើម្បីចំណេញក្នុងប្រតិបត្តិការ និងបង្កើនអាយុកាលនៃគ្រឿងចក្រ។
កញ្ញា ង៉ូវ ហ៊ុយគង់ ដែលជាអ្នកគ្រប់គ្រង់ផ្នែកលក់ នៃក្រុមហ៊ុន ខេ អិន អិន ខេមបូឌា បានអះអាងថា វគ្គបណ្តុះបណ្តាលនេះ នឹងជួយបង្កើនសមត្ថភាព ចំណេះដឹងបន្ថែមដល់ម្ចាស់អាជីវកម្ម និងអ្នកប្រើប្រាស់គ្រឿងចក្រជាក់ជាមិនខាន។ ស្ថិតក្នុងឱកាសនេះ កញ្ញាក៏បានណែនាំនូវអេស្កាវ៉ាទ័រ DOOSAN ស៊េរីថ្មី ឆ្នាំ2020 ម៉ូដែល DX340 LCA Plus និង DX225 LCA Plus ដែលមានលក្ខណៈសម្បត្តិដូចជា៖
* បំពាក់ប្រព័ន្ធបច្ចេកវិទ្យាចុងក្រោយ TMS ធ្វើឲ្យម្ចាស់គ្រឿងចក្រដឹងព័ត៌មានច្បាស់ ពីគ្រឿងចក្ររបស់តាមរយៈ App ក្នុងទូរស័ព្ទដៃ ហើយក៏នឹងអាចប្រើប្រាស់ជាភាសាខ្មែរបាន
* មានបំពាក់នូវប្រព័ន្ធការពារសុវត្ថិភាពទំនើបៗ មានភ្លើងបំភ្លឺ៦គ្រាប់បន្ថែមពន្លឺងាយស្រួលធ្វើការនៅពេលយប់
* ប្រើម៉ាស៊ីន DOOSAN ប្រព័ន្ធកូនជ្រូកស៊េរីថ្មី ដែលមានកំលាំងខ្លាំង ស៊ីប្រេងតិច និងមានប្រព័ន្ធទុយោក្បាលបុកស្រាប់
ដោយឡែក លោក Yongeun Jeong (Edward) ដែលជានាយកផ្នែកលក់ប្រចាំតំបន់អាស៊ី និងអូសេហានី (Asia & OC sales director) បានលើកឡើងថា គ្រឿងចក្រ Doosan ប្រើប្រាស់ប្រព័ន្ធកូនជ្រូកបច្ចេកវិទ្យាចុងក្រោយ ដែលមានកំលាំងខ្លាំង ធន់ខ្លាំងមិនងាយខូច និងងាយស្រួលក្នុងការជួសជុល វាមានការពេញនិយម ក្នុងការប្រើប្រាស់ដោយបានចរាចរណ៍លក់ក្នុង៩៣ប្រទេសក្នុងពិភពលោក។
លោកបន្តថា ដោយសម្លឹងឃើញពីកំណើនអភិវឌ្ឍន៍កើនឡើងយ៉ាងខ្លាំង ស្ទើរគ្រប់វិស័យក្នុងប្រទេសកម្ពុជា Doosan ជាម៉ាកសញ្ញាមកពីប្រទេសកូរ៉េ និងជាក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងចក្រ ធំជាងគេក្នុងប្រទេសកូរ៉េ បានសម្រេចចិត្ត សហការជាមួយក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ក្នុងការនាំយកនៅគ្រឿងចក្រ ម៉ាកសញ្ញានេះ ចូលមកព្រះរាជាណាចក្រកម្ពុជា និងបន្តអភិវឌ្ឍន៍ផលិតផលខ្លួន ឲ្យស្របតាមតម្រូវការ និងស្ថានភាពរបស់ប្រទេសកម្ពុជា។
លោកបានគូសបន្ថែមទៀតថា សព្វថ្ងៃនេះបច្ចេកវិទ្យាចុងក្រោយរបស់ Doosan ដែលបាននាំចូលមកកាន់ទីផ្សារកម្ពុជា ក្នុងឆ្នាំ២០២០ នេះគឺ ប្រព័ន្ធ TMS ដែលជាប្រព័ន្ធផ្កាយរណបមួយ ជួយសម្រួលដល់ម្ចាស់គ្រឿងចក្រឲ្យដឹងច្បាស់ពីទីតាំង និងព័ត៌មានប្រតិបត្តិការប្រើប្រាស់នៃគ្រឿងចក្ររបស់ខ្លួន បានយ៉ាងច្បាស់លាស់៕