(ភ្នំពេញ)៖ ឧបាសក នុត ណារិន ឪពុកបង្កើតរបស់លោក នុត ពុធដារ៉ា ជំនួយការសម្ដេចតេជោ ហ៊ុន សែន និងជាអភិបាលខណ្ឌដង្កោ បានទទួលមរណភាព នៅវេលាម៉ោង៤ទាបភ្លឺ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក្នុងជន្មាយុ៨៣ឆ្នាំ ដោយជរាពាធ។

បច្ចុប្បន្នសពបានតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋានលោក នុត ពុធដារ៉ា ផ្ទះលេខGE10 បុរីសុភមង្គល ស្ថិតក្នុងភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ៕