(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាកលវិទ្យល័យការពារជាតិ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញធ្វើបាឋកថាចែករំលែកចំណេះដឹង ដល់យោធាចារ្យ និស្សិត និងសិក្ខាកាមសាកលវិទ្យាល័យការពារជាតិ។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ជា តារា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាសាកលវិទ្យាធិការសាកលវិទ្យាល័យ ការពារជាតិ សាកលវិទ្យាធិការរង នាយរងសេនាធិការ ស្នងការ ស្នងការរង យោធាចារ្យ និស្សិត និងសិក្ខាកាមជាច្រើនរូបទៀត៕