(កោះកុង)៖ ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល ចូលរួមចែករំលែកចំណេះដឹងស្ដីពី ការជួញដូឧបករណ៍និស្សន៍ ដល់សាធារណជនខេត្តកោះកុង។ សិក្ខាសាលានៅខេត្តកោះកុងរៀបចំឡើង ក្រោមប្រធានបទ «អ្វីជាការជួញដូរឧបករណ៍និស្សន្ទ៖ ការត្រៀមខ្លួន ការវិនិយោគ និងការយល់ដឹងពាក់ព័ន្ធ?»។
នេះគឺជាលើកទី១១ក្នុងឆ្នាំ២០១៩ និងជាលើកទី១៦ បើគិតចាប់ពីការកើតឡើងនៃ សិក្ខាសាលាតាមបណ្ដាខេត្ត ក្នុងឆ្នាំ២០១៨មក។ គោលបំណងសំខាន់នៃការចូលរួមនេះ គឺដើម្បីចែករំលែកចំណេះដឹង ជំនាញ បទពិសោធន៍ក៏ដូចជាគន្លឹះល្អៗ សម្រាប់ការវិនិយោគដល់សាធារណៈជន នៅគ្រប់ខេត្តក្រុងទាំងអស់នៃប្រទេសកម្ពុជា។
លោក ផៃថូន ផ្លាមកេសន អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង បានលើកឡើងពីសក្ដានុពល នៃខេត្តកោះកុង និងបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់គិតគូ ដល់ប្រជាពលរដ្ឋលើគ្រប់វិស័យ ជាពិសេសការអភិវឌ្ឍវិស័យសេដ្ឋកិច្ច ដែលស្ដែងឱ្យឃើញ តាមរយៈការធ្វើកំណែទម្រង់សេដ្ឋកិច្ច ដែលជួយឱ្យប្រទេសកម្ពុជា បាននិងកំពុងមានកំណើនសេដ្ឋកិច្ចក្នុងរង្វង់៧%ក្នុងមួយឆ្នាំ។
លោកបានបន្ដថា តាមរយៈសិក្ខាសាលានេះរំពឹងថា សិក្ខាកាមនឹងទទួលបានចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងផ្នែកវិនិយោគបន្ថែម ពិសេសលើទីផ្សារឧបករណ៍និស្សន្ទ។
លោក ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា បានបង្ហាញពីស្ថានភាព នៃទីផ្សារឧបករណ៍និស្សន្ទនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាគោលជំហរ របស់គណៈកម្មការមូលបត្រកម្ពុជា ក្នុងការពង្រីកការអភិវឌ្ឍទីផ្សារឧបករណ៍និស្សន្ទបន្ថែមទៀត។
លោកបានលើកទឹកចិត្តឱ្យវិនិយោគិនបង្កើនចំណេះដឹង និងត្រៀមខ្លួនរួចរាល់សម្រាប់ ការវិនិយោគលើឧបករណ៍និស្សន្ទ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
លោក ស៊ូ សុជាតិ បានបន្ដថា «ទីផ្សារឧបករណ៍និស្សន្ទផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើន ដល់សេដ្ឋកិច្ចកម្ពុជា តាមរយៈការបង្កើតឱកាសការងារ សម្រាប់និស្សិតដែលបានបញ្ចប់ការសិក្សា ពីសាកលវិទ្យាល័យ ការបង្កើតឱកាសរកប្រាក់ចំណូល ពីការវិនិយោគការផ្លាស់ប្តូរទម្លាប់ពី ការសន្សំមកជាការវិនិយោគ ការបង្កើតជម្រើសថ្មីនៃការវិនិយោគ ការបង្វែរការវិនិយោគពី ក្រៅស្រុកមកក្នុងស្រុក និងការបង្កើនចំណូលជូនរដ្ឋតាមរយៈការបង់ពន្ធជាដើម»។
លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ និងលោក Ronald Wu អ្នកវិភាគផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល បានធ្វើបទបង្ហាញ ដើម្បីឱ្យសិក្ខាកាមទទួលបានចំណេះដឹង អំពីការវិនិយោគលើផលិតផលឧបករណ៍និស្សន្ទ ការទប់ស្កាត់ និងការកាត់បន្ថយហានិភ័យពីការវិនិយោគ និងយុទ្ធសាស្រ្តល្អៗ ដើម្បីទាញយកផលគាប់ប្រសើរពីការវិនិយោគ។
សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៨មកក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល បានចូលរួមសិក្ខាសាលាតាមបណ្ដាខេត្ត នៅខេត្តព្រះសីហនុ ខេត្តកំពង់ចាម ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តតាកែវ ខេត្តកំពត ខេត្តកែប ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តប៉ៃលិន ខេត្តកណ្ដាល ខេត្តព្រៃវែង ខេត្តស្វាយរៀង និងខេត្តកំពង់ស្ពឺ រួចមកហើយ ហើយក្រុមហ៊ុននឹងបន្តដំណើរ និងចែករំលែកចំណេះជំនាញវិនិយោគ ដល់សាធារណៈជននៅគ្រប់ខេត្តក្រុងទាំងអស់នៃប្រទេសកម្ពុជា។
សម្រាប់ព័ត៌មានលម្អិត ឬចុះឈ្មោះចូលរួមសិក្ខាសាលាតាមបណ្ដាខេត្តនេះ សូមទំនាក់ទំនងមកក្រុមហ៊ុនតាមរយៈគេហទំព័រ www.goldenfxlink.com ឬទំព័រហ្វេសប៊ុក Golden FX Link Capital Co., Ltd. ឬទូរស័ព្ទមកលេខ ០២៣ ២២ ៦៦ ៦៦៕