Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យុវជនស្ម័គ្រចិត្ត បានទទួលការឧបត្ថម្ភអង្ករ៣៥បាវ សម្រាប់ការងារបរិស្ថាន ៥សប្តាហ៍ នៅខេត្តព្រះសីហនុ

28-11-2019 17:18

(ភ្នំពេញ)៖ ឧកញ៉ា សួរ វីរៈ បានឧបត្ថម្ភជាអង្ករចំនួន ៣៥បាវ និងរថយន្តក្រុង ១គ្រឿង ក្នុងការធ្វើដំណើរចំនួន ៥សប្តាហ៍ ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ ដើម្បីឲ្យយុវជនស្ម័គ្រចិត្តមួយក្រុម ធ្វើការងារសម្អាតបរិស្ថាន នៅក្នុងមូលដ្ឋានខេត្តព្រះសីហនុ។

លោកឧកញ៉ា សួរ វីរៈ បានឲ្យដឹងថា ហេតុផលដែលលោកជួយឧបត្ថម ដល់កម្មវិធីសម្អាតបរិស្ថាននេះ ព្រោះគ្រប់កិច្ចការងារសង្គម លោកតែងចូលរួមឧបត្ថមជានិច្ច។ លោកបន្តថា បើសិនគ្រប់គ្នាមិនចូលរួមជួយសង្គមនោះ សង្គមនឹងខ្វះការអភិវឌ្ឍជាមិនខាន។

ឧកញ៉ា សួរ វីរៈ ក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ចូលរួម និងរួមគ្នាក្នុងកិច្ចការពារបរិស្ថាន ដើម្បីកម្ពុជាស្អាត និងគ្មានសំរាម។

កញ្ញា កែវ ទិត្យលីដា តំណាងឱ្យក្រុមយុវជនស្ម័គ្រចិត្តស្ត្រីដើម្បីសង្គម បានថ្លែងអំណរគុណដល់ឧកញ៉ា សួ វីរៈ ដែលបានឧបត្ថម្ភកម្មវិធីសម្អាតបរិស្ថាននេះ។

កញ្ញាបញ្ជាក់ថា ការងារសម្អាតបរិស្ថាន នៅក្នុងមូលដ្ឋានខេត្តព្រះសីហនុ នឹងត្រូវធ្វើឡើងដោយនិស្សិតមកពីសាកលវិទ្យាល័យនានា ក្នុងរាជធានីភ្នំពេញ ជាពិសេសសាកលវិទ្យាល័យ RULE និងសាកលវិទ្យាល័យ សហគ្រិនភាព និងនវានុវត្តន៍៕